សូមមេត្តាកុំខ្វល់អ្វីឡើយ បើប្រិយមិត្តកំពុងពិគ្រោះគេហទំព័រ «MONOROOM.info» នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ហើយប្រិយមិត្តបានឃើញ ប្រអប់មួយលោតចេញមក ដូចនៅក្នុងរូបភាពខាងលើ។ នោះ ជាប្រអប់មួយ នៃសេវាដើម្បីទទួល «បច្ចុប្បន្នភាពដំណឹងដោយផ្ទាល់»។
វាជាសេវាថ្មីមួយ ដែលទស្សនាវដ្ដីទើបនឹងដាក់បញ្ចូល សម្រាប់ជួយសម្រួលដល់ប្រិយមិត្ត ដែលចង់បានឲ្យព័ត៌មានសំខាន់ៗ ឬព្រឹត្តិការណ៍ពិសេសៗ ត្រូវបានធ្វើបច្ចុប្បន្នភាពដោយផ្ទាល់ នៅលើទូរស័ព្ទ ឬនៅលើកំព្យូទ័ររបស់ប្រិយមិត្ត។
មុខងារថ្មី ហៅជាភាសាអង់គ្លេស «Push Notification» នឹងធ្វើការជូនដំណឹងភ្លាមៗ តាមរយៈទូរស័ព្ទ ឬតាមរយៈកំព្យូទ័រ ដោយប្រិយមិត្តមិនចាំបាច់ ទាល់តែនៅពីមុខគេហទំព័រ ឬទំព័រហ្វេសប៊ុករបស់ទស្សនាវដ្ដី ដើម្បីពិគ្រោះដំណឹងសំខាន់ៗនោះឡើយ។
ដើម្បីទទួលបានសេវានេះ លោកអ្នកមិនមានអ្វី ត្រូវធ្វើឲ្យស្មុគ្រស្មាញទេ។ ក្នុងពេលពិគ្រោះគេហទំព័រ លោកអ្នកគ្រាន់តែចុច «អនុញ្ញត (Authorize ឬ Allow Notifications)» លើប្រអប់ដូចខាងលើ លោកអ្នកនឹងអាចទទួលបាន នូវ«បច្ចុប្បន្នភាពដំណឹងដោយផ្ទាល់» ចាប់ពីពេលនេះតទៅ។
សូមជម្រាបថា ទស្សនាវដ្ដីបានដាក់ឲ្យមានសេវាកម្មនេះឡើង ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការគោរពដល់សិទ្ធិឯកជន របស់ប្រិយមិត្ត។
ប្រិយមិត្តអាចលប់ចេញវិញ នូវសេវាមួយនេះ ចេញពីទូរស័ព្ទ ឬកំព្យូទ័ររបស់ប្រិយមិត្ត នៅពេលណាវិញក៏បាន។ ហើយដើម្បីបញ្ចៀសការរំខាន ទស្សនាវដ្ដី ប្ដេជ្ញាធ្វើបច្ចុប្បន្នភាព តែព្រឹត្តិការណ៍ណា ឬអត្ថបទណា ដែលសំខាន់ប៉ុណ្ណោះ ជូនមកប្រិយមិត្ត (បានសេចក្ដីថា មិនមែនគ្រប់អត្ថបទ ដែលចេញផ្សាយនោះទេ)។
ចំពោះរាល់ចម្ងល់ទាំងអស់ សូមមេត្តាផ្ញើរសំនួររបស់ប្រិយមិត្ត មកទស្សនាវដ្តីតាមរយៈ៖
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info
សូមអរគុណ!!!