ប្រិយមិត្តជាទីមេត្រី ! ដូចប្រិយមិត្តខ្លះ បានជ្រាបរួចហើយថា គេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ( MONOROOM.info ) បានរងគ្រោះ ព្រោះការរាំងខ្ទប់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែមីនាកន្លងមក។
ការរាំងខ្ទប់ដ៏កំសាក ត្រូវបានថ្កោលទោស ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB /RSF) ដែលបានចេញសេចក្ដីថ្លែងការណ៍ ពីករណីនេះ កាលពីម្សិលម៉ិញ។
យ៉ាងណា ភាពរងគ្រោះខាងលើ មិនបានធ្វើឲ្យអ្នកសារព័ត៌មាន អ្នករាយការណ៍ និងអ្នកនិពន្ធរបស់ទស្សនាវដ្ដី រាថយនោះទេ ដោយហេតុថា សិទ្ធិទទួលបានព័ត៌មាន របស់ប្រិយមិត្ត មិនត្រូវក្លាយជាចំណាប់ខ្មាំង របស់របបដឹកនាំបែប«ផ្ដាច់ការ»ណាមួយឡើយ។ ផ្ទុយទៅវិញ យើងកំពុងមានគម្រោង ជាច្រើនផ្សេងទៀត ក្នុងការពង្រីកការផ្សព្វផ្សាយ របស់យើង។
ប៉ុន្តែនៅក្នុងរយៈពេលអន្តរកាលនេះ សូមមេត្តាព្យាយាមសាកល្បង តាមវិធីសាស្ត្រដូចខាងក្រោម (ទស្សនាវីដេអូភ្ជាប់) ដើម្បីបើក ពិគ្រោះ អាន និងទស្សនាគេហទំព័រ មនោរម្យ.អាំងហ្វូ នៅតែមានសកម្មភាព (ទ្វេរដង)៖
១) Install «Turbo VPN» ពីក្នុងបណ្ណាល័យ «Play Store» ឬ «Apple Store»។
២) ពេលដែល Install រួច សូមបើក App នេះឡើង និងចុចលើ Cancel ប្រសិនជាកម្មវិធីនេះ ស្នើឲ្យទិញ Premium Version។
៣) បន្ទាប់មក ចុចលើរូបការ៉ុត ដើម្បី Connect ទូរស័ព្ទឬកំព្យូទ័ររបស់ប្រិយមិត្ត ទៅកាន់បណ្ដាញ VPN ដែលមិនស្ថិតនៅក្នុងប្រទេសកម្ពុជា។
៤) ពេលដែលកម្មវិធីនេះ Connected រួចហើយ គឺទូរស័ព្ទឬកំព្យូទ័រ របសប្រិយមិត្តអាចបើកគេហទំព័រ MONOROOM.info នៅគ្រប់កម្មវិធីទាំងអស់ (Facebook, Chrome, Firefox,…) ដោយគ្មានការរំខាន។ កម្មវិធី Turbo VPN ថែមទាំងរក្សាភាពសម្ងាត់ របស់ប្រិយមិត្ត បានយ៉ាងល្អថែមទៀត។
ប្រិយមិត្តជាទីមេត្រី ដូចប្រិយមិត្តខ្លះ បានជ្រាបរួចហើយថា គេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ( MONOROOM.info ) បានរងគ្រោះ ព្រោះការរាំងខ្ទប់ នៅក្នុងប្រទេសកម្ពុជា។ ការរាំងខ្ទប់នេះ ត្រូវបានថ្កោលទោស ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB /RSF) ដែលបានចេញសេចក្ដីថ្លែងការណ៍ ពីករណីនេះ កាលពីម្សិលម៉ិញ។ យ៉ាងណា ភាពរងគ្រោះខាងលើ មិនបានធ្វើឲ្យអ្នកសារព័ត៌មាន អ្នករាយការណ៍ព័ត៌មាន និងអ្នកនិពន្ធរបស់ទស្សនាវដ្ដី រាថយសោះឡើយ ដោយហេតុថា សិទ្ធិទទួលបានព័ត៌មាន របស់ប្រិយមិត្ត មិនត្រូវក្លាយជាចំណាប់ខ្មាំង របស់របបដឹកនាំបែប«ផ្ដាច់ការ»ណាមួយឡើយ។ សូមមេត្តា ព្យាយាមសាកល្បង តាមវិធីសាស្ត្រដូចខាងក្រោម (ទស្សនាវីដេអូភ្ជាប់) ដើម្បីបើក ពិគ្រោះ អាន និងទស្សនាគេហទំព័រ ដែលនៅតែមានសកម្មភាព (ទ្វេរដង)៖ ១) Install «Turbo VPN» ពីក្នុងបណ្ណាល័យ «Play Store» ឬ «Apple Store»។ ២) ពេលដែល Install រួច សូមបើក App នេះឡើង និងចុចលើ Cancel ប្រសិនជាកម្មវិធីនេះ ស្នើឲ្យទិញ Premium Version។ ៣) បន្ទាប់មក ចុចលើរូបការ៉ុត ដើម្បី Connect ទូរស័ព្ទឬកំព្យូទ័ររបស់ប្រិយមិត្ត ទៅនឹងបណ្ដាញ VPN ដែលមិនស្ថិតនៅក្នុងប្រទេសកម្ពុជា។ ៤) ពេលដែលកម្មវិធីនេះ Connected រួចហើយ គឺទូរស័ព្ទឬកំព្យូទ័រ របសប្រិយមិត្តអាចបើកគេហទំព័រ MONOROOM.info នៅគ្រប់កម្មវិធីទាំងអស់ (Facebook, Chrome, Firefox,…) ដោយគ្មានការរំខាន។ កម្មវិធី Turbo VPN ថែមទាំងរក្សាភាពសម្ងាត់ របស់ប្រិយមិត្ត បានយ៉ាងល្អថែមទៀត។ រួចស្រេចហើយ ! ជាថ្មីម្ដងទៀត ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ និងក្រុមការងារទាំងអស់ សូមការខន្តី អភ័យទោស ពីសំណាក់ប្រិយមិត្ត ចំពោះការរំខាននេះ ដែលមិនមែនជាបំណងរបស់យើង សូម្បីបន្តិចសោះឡើយ៕
Posted by MONOROOM.info on Friday, April 10, 2020
រួចស្រេចហើយ ! តែបើប្រិយមិត្ត នៅតែជួបបញ្ហា សូមទាក់ទងមកទស្សនាវដ្ដី តាមរយៈសារឯកជន នៅលើបណ្ដាញសង្គម ឬតាមមែល contact@monoroom.info ។
ជាថ្មីម្ដងទៀត ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ និងក្រុមការងារទាំងអស់ សូមការខន្តី អភ័យទោស ពីសំណាក់ប្រិយមិត្ត ចំពោះការរំខាននេះ ដែលមិនមែនជាបំណងរបស់យើង សូម្បីបន្តិច៕