ហ្វេសប៊ុក (Facebook) បណ្ដាញសង្កមយក្ស ប្រកាសនៅថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ថាខ្លួនបិទគណនី និងទំព័រ របស់ឥស្សរជនជាច្រើននាក់ ដែលតែងបញ្ចេញសកម្មភាព របស់ផងខ្លួន យ៉ាងប្រទាំងប្រទើស នៅលើបណ្ដាញអ៊ិនធើណែត។
ការប្រកាសបិទគណនី និងទំព័រនេះ នឹងអនុវត្តន៍ទាំងនៅលើបណ្ដាញសង្គម ហ្វេសប៊ុក និងអ៊ិនស្ដាហ្គ្រាម (Instagram)។
ពីក្នុងចំណោមនោះ គណនី និងទំព័ររបស់លោក «Louis Farrakhan» មេដឹកនាំសហគមន៍ជនជាតិស្បែកខ្មៅ និងរបស់លោក «Alex Jones» ពិធីករប្រជានិយមជ្រុល ក៏ត្រូវបានបិទដែរ។
លោក «Louis Farrakhan» ត្រូវបានគេស្គាល់ថា តែងលើកឡើងជាញយដង នូវសុន្ទរកថាប្រឆាំងបណ្ដាជាតិជ្វីហ្វ (តំណាងជាទូទៅ ដោយអ៊ីស្ត្រាអែល) ខណៈលោក «» ត្រូវបានគេស្គាល់ថា ជាអ្នកស្ដាំនិយមជ្រុលមួយរូប ដែលតែងបង្កើត និងគាំទ្រ នូវពាក្យចចាមអារាម ដែលមិនមានការពិត។
ក្រុមហ៊ុនហ្វេសប៊ុក បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ខ្លួនបានបិតគណនី និងទំព័រ របស់បុគ្គលនិងស្ថាប័នចំនួន៧ ដែលពួកគេត្រូវបានចាត់តាំង ទៅក្នុងជំពូក «បុគ្គលនិងស្ថាប័ន ដែលបង្កគ្រោះថ្នាក់»។ បណ្ដាញសង្គមយក្ស បានសរសេរឲ្យដឹងថា៖
«យើងតែងបានហាមឃាត់ បុគ្គលនិងស្ថាប័នទាំងឡាយណា ដែលលើកកម្ពស់ ឬចូលរួមក្នុងអំពើហិង្សា និងការស្អប់ខ្ពើម ទោះគេស្ថិតក្នុងមនោគមវិជ្ជាណា ក៏ដោយ៕»