បាល់ទាត់

Euro Cup 2020៖ ឆេក បំបាក់ ហូឡង់ ឡើងទៅ​វគ្គ១/៤

ក្រុមជម្រើសជាតិ ហូឡង់ ដែលអ្នកផងគិតថា អាចជាបេក្ខភាពដ៏ខ្លាំងមួយ ក្នុងការដណ្ដើមពានអ៊ឺរ៉ុប ឆ្នាំ២០២០នេះ ត្រូវបានក្រុម ឆេក លត់ដោយគ្រាប់បាល់ ២-០ ក្នុងយប់ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្រុមពាក់អាវពណ៌ទឹកក្រូច ដែលមានកីឡាករម្នាក់ ត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញ ពីការប្រកួតនៅនាទីទី ៥៥ បាន​ហាលអាវ​ជាស្ថាពរ នៅត្រឹមវគ្គ១/៨ផ្ដាច់ព្រ័ត្រ ខណៈក្រុម ឆេក ដែលជាគូប្រកួត បានបន្តដំណើររបស់ខ្លួន ឡើងទៅវគ្គ១/៤ និងត្រូវទៅជួបក្រុម ដាណឺម៉ាក នៅថ្ងៃសៅរ៍ ទី៣ ខែកក្កដា ឆ្នាំ២០២១ខាងមុខ។

គ្រាប់បាល់ទាំងពីរគ្រាប់ របស់ក្រុម ឆេក រកបាននៅនាទីទី៦៨ ដោយកីឡាករ « Tomáš Holeš » និងនៅនាទីទី៨០ ដោយ​កីឡាករ «Patrik Schick»។

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។