បាល់ទាត់

Champions League៖ រៀល និង ជូវេនទូស ហាលអាវត្រឹម១/៨

ក្រុម រៀល ម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) បានហាលអាវ​ទល់នឹងក្រុម មេនឆេស្ទើរស៊ីធី (Manchester City – អង់គ្លេស) ខណៈក្រុម ជូវេនទូស (Juventus Turin – អ៊ីតាលី) បានហាលអាវ​ទល់នឹងក្រុម លីយ៉ុង (Olymic Lyonnais – បារាំង) ក្នុងការប្រកួត​ចំនួនពីរ នៃជុំទីពីរ វគ្គ១/៨ ក្របខណ្ឌ«Champions League»។

ជ័យជំនះ នៃការប្រកួតយប់ថ្ងៃសុក្រ​នេះ នឹងអនុញ្ញាតឲ្យក្រុម មេនស៊ីធី និងក្រុម លីយ៉ុង ឡើងទៅជួបគ្នា ក្នុងវគ្គ១/៤ ក្នុងរដ្ឋធានីលីស្បន នៃប្រទេសព័រទុយហ្គាល់ ក្នុងយប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍ខាងមុខ។

តែការប្រកួតទាំងពីរ ក្នុងយប់នេះ បានទុកស្លាកស្នម ឲ្យក្រុមបាល់ទាត់យក្ស ពីរទៀត ដែលធ្លាប់មានប្រវត្តិ​លើកពាន «Champions League» ជាច្រើនដង មានកីឡាករខ្លាំងៗ និងសុទ្ធតែឈ្នះជា​ជើងឯក ប្រចាំប្រទេសអេស្ប៉ាញ (ក្រុមរៀល) និងអ៊ីតាលី (ក្រុមជូវេនទូស) ក្នុងរដូវកាល​នេះ​ តែបែរជាទទួល​បរាជ័យយ៉ាងជូរចត់ ទល់នឹងក្រុម មេនស៊ីធី (លេខ២ ក្របខណ្ឌ Premier League) និងក្រុមលីយ៉ុង (លេខ៧ ក្របខណ្ឌ Ligue 1)។

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។