បាល់ទាត់

Champions League៖ ក្រុម​ដែល​ចេញ​ពី​វគ្គ​ជម្រុះ ឡើង​ទៅ​វគ្គ១/៨

យប់ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ជាថ្ងៃដំបូង នៃការប្រកួតជុំចុងក្រោយ ក្នុងវគ្គជម្រុះ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ហើយលទ្ធផលជាផ្លូវការបានចេញ​មកមួយភាគធំហើយ អំពីក្រុមដែលទទួលបានសំបុត្រ សម្រាប់ឡើងទៅទាត់ នៅវគ្គ១​ភាគ​៨​ផ្ដាច់ព្រ័ត្រ។

នៅសល់តែក្រុមពីរប៉ុណ្ណោះ គឺក្រុម លីយ៉ុង (Olympique Lyonnais – បារាំង) និងក្រុម ដូនីស្ត (Chakhtior Donestk – អ៊ុយក្រែន) ដែលត្រូវរង់ចាំ លទ្ធផលនៃការប្រកួត នៅថ្ងៃស្អែកមួយទៀត ដើម្បីដឹងថា ខ្លួននឹងឆ្លងវគ្គ ឬយ៉ាងណា។

ប៉ុន្តែ សម្រាប់ការប្រកួត (ជុំចុងក្រោយ នៃវគ្គជម្រុះ) ក្នុងយប់ថ្ងៃនេះ ក្រុមមួយចំនួន បានសើចសប្បាយ និងទុកឲ្យក្រុមខ្លះទៀតយំមិនចេញ ព្រោះការបានឡើង ឬមិនបាន ត្រូវអាស្រ័យ ទៅលើលទ្ធផល នៃការប្រកួតមួយទៀត នៅក្នុងពូល។

ដូចយ៉ាង ក្នុងពូល «B» ក្រុម ថូទេនហាម (Tottenham – អង់គ្លេស) បានឆ្លងផុតវគ្គជម្រុះនេះ ដោយសារលទ្ធផលស្មើ ១-១ នៃការប្រកួតរវាងក្រុមខ្លួន ទល់នឹងក្រុមបាសឺឡូន (Barcelone – អេស្ប៉ាញ) និងលទ្ធផលស្មើ ១-១ នៃការប្រកួតរវាងក្រុម មីឡង់ (Inter Milan – អ៊ីតាលី) និងក្រុម «PSV – ហូឡង់»។

រីឯក្រុម ណាប៉ូលី (SSC Napoli – អ៊ីតាលី) វិញ ដែលធ្លាប់មានពិន្ទុខ្ពស់ជាងគេ និងឈរនៅលេខមួយ ក្នុងពូល «C» បែរជាត្រូវ«ហាលអាវ» បន្ទាប់ពីប្រកួតចាញ់ (០-១) ក្រុម លីវើភូល (Liverpool – អង់គ្លេស) ហើយក្រុម ប៉ារីស (Paris Saint-Germain – បារាំង) បានបំបាក់ (៤-១) ក្រុមផ្កាយក្រហម (Red Star Belgrade – ស៊ែរប៊ី) នៅឯពហុកីឡាដ្ឋាន នៃរដ្ឋធានីប៊ែលក្រាត។

ខាងក្រោមនេះ ជាក្រុមទាំង១៥ ដែលទទួលបានសំបុត្ររួចរាល់ ដើម្បីឡើងទៅវគ្គ១ភាគ៨៖

ពូល A

Borussia Dortmund
Atlético de Madrid

ពូល B

FC Barcelone
Tottenham

ពូល C

PSG
Liverpool

ពូល D

FC Porto
Schalke 04

ពូល E

Bayern Munich
Ajax Amsterdam

ពូល F

Manchester City
(ក្រុម “Chakhtior Donestk” និងជួបជាមួយក្រុម “Olympique Lyonnais” នៅថ្ងៃស្អែក ដើម្បីដណ្ដើមសំបុត្រចុងក្រោយ)

ពូល G

Real Madrid
AS Rome

ពូល H

Juventus Turin
Manchester United

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។