ពិភពលោក

ជំនិត ត្រាំ និងជានាយក​ខុទ្ទកាល័យ​សេតវិមាន ធ្វើតេស្ដិ៍វិជ្ជមាន​«Covid-19»

លោក «Mark Meadows» ដែលជា​មនុស្ស​«ជំនិត» របស់លោក ដូណាល់ ត្រាំ (Donald Trump) និងជានាយកខុទ្ទកាល័យ នៅសេតវិមាន បានធ្វើតេស្ដិ៍ ចេញលទ្ធផល វិជ្ជមានកូវីដ (Covid-19)។

នេះ បើតាមបណ្ដាញទូរទស្ស៍ «CNN» ដែលបានស្រង់ប្រភព មន្ត្រីពីរនាក់ ពីក្នុង​សេតវិមាន មកបញ្ជាក់នៅក្នុងរបាយការណ៍ របស់ខ្លួន ដែលចេញផ្សាយ កាលពី​ថ្ងៃសុក្រ​ទី៦ ខែវិច្ឆិកា។ 

ទូរទស្សន៍ «CNN» បញ្ជាក់ថា បន្ទាប់ពី​ការបោះឆ្នោតប្រធានាធិបតីអាមេរិក ត្រូវបាន​បញ្ចប់ លោក «Mark Meadows» អាយុ៦១ឆ្នាំ បានប្រកាសប្រាប់មនុស្ស នៅជុំវិញ​លោកថា រូបលោកបានឆ្លង​​មេរោគ​ដ៏ចង្រៃ ដែលលោកមិនបានបញ្ជាក់ថា លោកបាន​ធ្វើតេស្ដិ៍ រកឃើញជំងឺនេះ នៅពេលណាទេ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។