វីដេអូ ពីនេះពីនោះ

សារមន្ទីរ​«Tussaud»​នៅប៊ែរឡាំង ដាក់រូបចម្លាក់ ត្រាំ ចូលក្នុង​ធុងសំរាម

ដាក់រូបចម្លាក់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ចូលក្នុង​ធុងសំរាម ៖ នោះជាកាយវិការ ដ៏គួរឲ្យអស់សំណើច ដែលត្រូវបានធ្វើឡើង ជា«និមិត្តរូប» តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ពោលគឺតាំងពី៣ថ្ងៃ មុនថ្ងៃបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​ទី៤៦ នៃសហរដ្ឋអាមេរិកម្លេះ។

សារមន្ទីរ «Madame Tussaud» នៃរដ្ឋធានីប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់) បានសម្រេច​ដាក់តាំង​រូបចម្លាក់ ធ្វើអំពីក្រមួន នៃលោក ដូណាល់ ត្រាំ ចូលក្នុង​ធុងសំរាម ជាមួយនឹង​បដា និងស្បោងសំរាមជាច្រើន។

បដាទាំងនោះ មានសរសេរជាសារ នៅក្នុងបណ្ដាញសង្គមទ្វីសធើរ ដែលធ្លាប់ជាប់ទាក់ទង នឹងលោក ត្រាំ ក្នុងរយៈពេល៤ឆ្នាំ នៃការកាន់អំណាចរបស់លោក នៅសេតវិមាន។ សារទាំងនោះ មានដូចជា «Fake news!» «You are fired!» ឬ «I love Berlin» ជាដើម។

ធុងសម្រាមនោះ ត្រូវបានដាក់ នៅខាងមុខ​ការតុបតែងមួយ ដែលបង្ហាញពីទ្វាចូល នៃវិមាន «Trump Tower» របស់លោក ត្រាំ នៅទីក្រុង ញ៉ូយក។

ខាងក្រោម ជារូបភាព និងវីដេអូ បង្ហាញពីទិដ្ឋភាពនោះ៖

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។