កម្ពុជា

សម រង្ស៊ី មកដល់​ប្រទេស​«ម៉ាឡេស៊ី»​ហើយ!

នៅថ្ងៃទី១៦ ខែសីហានេះ មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលបានប្រកាស​​ជារឿយៗ ជុំវិញដំណើរមាតុភូមិនិវត្តន៍របស់លោក បានបង្ហាញវត្តមាន នៅក្នុងប្រទេស​«ម៉ាឡេស៊ី»​ហើយ។ ប្រទេសម៉ាឡេស៊ី ដែលត្រូវបានចាត់ទុកថា កៀកបំផុតនឹងប្រទេសកម្ពុជា។

អមនឹងរូបថតច្រើនសន្លឹក ប្រធានស្ដីទីគណបក្សប្រឆាំង បានអះអាង នៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកកំពុងជួបជាមួយយុវជន និងសកម្មជនគណបក្ស ដែលមួយចំនួនកំពុងរស់នៅ ក្នុងប្រទេសម៉ាឡេស៊ី និងមួយចំនួនទៀត បានធ្វើដំណើរ ពីប្រទេសកម្ពុជា ដើម្បីមកជួបលោក។

នៅក្នុងការជួបជុំនោះ គេក៏ឃើញវត្តមានអ្នកស្រី មូ សុខហួ និងលោក អេង ឆៃអ៊ាង ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ ផងដែរ។

១៦ សីហា ២០១៩ / 16 August 2019 ថ្ងៃនេះ ខ្ញុំនៅប្រទេសម៉ាឡេស៊ី ហើយបានជួបជាមួយយុវជនខ្មែរមកពីប្រទេសកម្ពុជា។ Today I am in Malaysia and met with Khmer youth from Cambodia.

Posted by Sam Rainsy on Thursday, August 15, 2019


នៅលើគណនីហ្វេសប៊ុក របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសរសេរឲ្យដឹងថា៖

«លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្សសង្រ្គោះជាតិ រួមជាមួយថ្នាក់ដឹកនាំមួយចំនួន បានអញ្ជេីញ​ទៅដល់ ម៉ាឡេស៊ី ហេីយ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។ ការអញ្ជេីញ​ទៅដល់ ម៉ាឡេស៊ី នៅពេលនេះ របស់លោក សម រង្ស៊ី ក្នុងគោលបំណង​បណ្ដុះស្មារតីនយោបាយ ដល់យុវជនសង្គ្រោះជាតិ ហេីយត្រៀមខ្លួនទទួលលោក សម រង្ស៊ី ធ្វេីមាតុភូមិនិវត្តន៍។»

ប្រភពស្និតនឹងមេដឹកនាំប្រឆាំង បានអះអាងថា លោក សម រង្ស៊ី នឹងចេញពីប្រទេសម៉ាឡេស៊ី ហើយបន្តដំណើរ ទៅជួបអ្នកគាំទ្រ នៅក្នុងទឹកដីនៃប្រទេសអូស្ត្រាលីទៀត។

សម្រាប់លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី បានសរសេរ​អះអាង​ថា៖

«ក្រោយ​ពី​ជោគជ័យ​ “ការ​ទូត​”​ នៅសហគមន៍​​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ រួច​ហេីយ​ លោក​ប្រធាន​ សម​ រង្ស៊ី​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ត​បេីកយុទ្ធនាការ​ “ការ​ទូត​”​ នៅសហគមន៍​អាស៊ាន​ ម្តង។»

នេះ ជាដំណើររបស់លោក សម រង្ស៊ី ជាន់ទឹកដីអាស៊ី ដែលកៀកនឹងប្រទេសកម្ពុជា ជាថ្មីម្ដងទៀត បន្ទាប់ពីដំណើរលើកមុនៗ នៅក្នុងទឹកដីនៃប្រទេសកូរ៉េ និងប្រទេសជប៉ុន រាប់ចាប់តាំងពីលោកបានប្រកាស កាលពីចុងខែមករា ស្ដីពីគម្រោងធ្វើមាតុភូមិនិវត្តន៍ ក្នុងឆ្នាំ២០១៩នេះ ឲ្យខាងតែបាន​នោះមក៕

លោកសម រង្សី​ប្រធានស្ដីទី គណបក្សសង្រ្គោះជាតិ រួមជាមួយថ្នាក់ដឹកនាំមួយចំនួន បានអញ្ជេីញទៅដល់ម៉ាឡស៊ីហេីយ នៅព្រឹកថ្ងៃទី១៦…

Posted by But Buntenh on Thursday, August 15, 2019


ថ្ងៃនេះ​ សម​ រង្ស៊ី​ នៅម៉ាឡេស៊ី..! ​ ក្រោយ​ពី​ជោគជ័យ​ "ការ​ទូត​"​ នៅសហគមន៍​ អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​…

Posted by Sor Chandeth on Thursday, August 15, 2019
ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។