កម្ពុជា

មាស នី ប្រតិកម្មតប ហ៊ុន សែន ដែលចោទ​លោក ជា«អាយ៉ងបរទេស»

អ្នកវិភាគឯករាជ និងជាអ្នកស្រាវជ្រាវផ្នែកសង្គម លោកបណ្ឌិត មាស នី បានបញ្ចេញសារខ្លីមួយ ដើម្បីប្រតិកម្មតបនឹងការចោទប្រកាន់ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចាត់ទុករូបលោក ថាជា«អាយ៉ងបរទេស» បន្ទាប់ពីលោកបានវិភាគ ជុំវិញការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដោយសហភាពអ៊ឺរ៉ុប។

កាលពីម្សិលម៉ិញ ក្នុងសារ«ពិសេស» ដែលថ្លែងចេញពីវិមានសន្តិភាព (រាជធានីភ្នំពេញ) លោក ហ៊ុន សែន បានចោទលោក មាស នី ថាជា «អាយ៉ងបរទេស» ដោយចាត់ទុកការលើកឡើង របស់អ្នកវិភាគល្បីឈ្មោះ ថា មិនមានលក្ខណៈជា«ខ្មែរ»។

ក្នុងរសៀលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ លោកបណ្ឌិត មាស នី បានសរសេរនៅលើបណ្ដាញសង្គម ដោយមិនសំដៅចំឈ្មោះ នូវឃ្លាដ៏ខ្លីមួយដូច្នេះថា៖

«មោទនៈភាពគោរម្យងារបញ្ញាវ័ន្ត ដែលបានទទួល ក្នុងទស្សវត្សនេះ គឺ ផេះ ឡប់ អគតិ និង ជាអាយ៉ង !!»

មោទនៈភាពគោរម្យងារបញ្ញាវ័ន្តដែលបានទទួល ក្នុងទស្សវត្សនេះ គឺ ផេះ ឡប់ អគតិ និង ជាអាយ៉ង!!

Posted by Meas Nee on Monday, February 24, 2020
ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។