កម្ពុជា

ខៀវ កាញារីទ្ធ ថា​គួរប្រតិកម្ម​តប​ទូរទស្សន៍​រដ្ឋ​សឹង្ហបូរី ដែល«បង្អាប់កម្ពុជា»

ការផ្សាយរបស់បណ្ដាញទូរទស្សន៍មួយ ដែលមានលក្ខណៈ«បង្អាប់កម្ពុជា» គួរត្រូវបានក្រសួងការបរទេស ប្រតិកម្មតបវិញ។ នេះ បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដែលលើកឡើងថា ទូរទស្សន៍រដ្ឋសិង្ហបូរី «CNA Singapore» បានផ្សាយ«បង្អាប់កម្ពុជា» ដែលខ្វះការរគោរពចំពោះកម្ពុជា។

នៅលើបណ្ដាញសង្គម រដ្ឋមន្ត្រីជំនាញ​ខាងគ្រប់គ្រង់​លើព័ត៌មាន នៃរបបក្រុងភ្នំពេញ បានសរសេរឡើងថា៖

«មិនចង់ជ្រៀតជ្រែក ការងារក្រសួងការបរទេសទេ តែទូរទស្សន៍រដ្ឋសឹង្ហបុរី និយាយបង្អាប់ស្រុកខ្មែរ តើគួរនិយាយគ្នា យ៉ាងណាដែរ?»

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា កម្មវិធីដែលបង្អាប់ប្រទេសកម្ពុជានោះ ធ្វើឡើង នៅវេលាម៉ោង៨ យប់ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ​២០១៩នេះតែម្ដង។ លោកបន្តថា៖

«កម្ពុជា មិនដែលនិយាយ ពីកូនអតីតនាយករដ្ឋ[មន្ត្រី]សឹង្ហបុរី ដណ្តើមគ្នារឿងលក់ផ្ទះកេរផង ក៏គួរគោរពកម្ពុជាវិញខ្លះផង។»

ទូរទស្សន៍ «CNA Singapore» បានផ្សាយលើកឡើង ពីបញ្ហាជាច្រើននៅក្រុងព្រះសីហនុ ដែលសព្វថ្ងៃរងការរិះគន់ថា កំពុងស្ថិតក្រោមការវាតទីនិយម របស់បណ្ដាជនជាតិចិន ដែលចូលមកបង្កើតសណ្ឋាគារ កាស៊ីណូ… យ៉ាងសម្បើមដៃ៕

Tonight, watched a really disappointed news reporting of CNA Singapore about Kampong Som. Why we had one sided story? Every sentences made was supposed to be 100% truth. No benefit of doubt ?

Publiée par Kanharith Khieu sur Jeudi 2 mai 2019


ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។