Warning: Cannot redeclare class Normalizer (previously declared in /home/clients/074137fefda9baca06fa93fc4797b48c/web.ssl.room.wp/wp-content/plugins/cloudflare/vendor/symfony/polyfill-intl-normalizer/Resources/stubs/Normalizer.php:5) in /home/clients/074137fefda9baca06fa93fc4797b48c/web.ssl.room.wp/wp-content/plugins/cloudflare/vendor/symfony/polyfill-intl-normalizer/Resources/stubs/Normalizer.php on line 20
ហ៊ុន សែន ដាក់ គន់ គីម ជំនួស ញឹម វណ្ណដា ជាអនុប្រធានទី១ គ.ជ.គ.ម
កម្ពុជា

ហ៊ុន សែន ដាក់ គន់ គីម ជំនួស ញឹម វណ្ណដា ជាអនុប្រធានទី១ គ.ជ.គ.ម

ភ្លាមៗ បន្ទាប់ពីសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តសម្រេចដាក់លោក គន់ គីម ឲ្យមកជំនួសលោក ញឹម វណ្ណដា ក្នុងតំណែងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម)។

ការសម្រេចនេះ ធ្វើឡើងតាមរយៈអនុក្រឹត្យមួយ ចុះហេត្ថលេខាដោយលោក ហ៊ុន សែន ក្នុងថ្ងៃចន្ទនេះ តែប៉ុន្មានថ្ងៃក្រោយ ពីហេតុការណ៍រលំបាក់អគារ កំពស់៧ជាន់ ដែល​សាងសង់​ដោយក្រុមហ៊ុនចិន នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍កន្លងមក។

លោក គន់ គីម មានឋានៈជាទេសរដ្ឋមន្ត្រី និងធ្លាប់ជាអគ្គមេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចំរុះ កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ។ នៅពាក់កណ្ដាលឆ្នាំ២០១៨ លោក គន់ គីម បានលាលែង ពីតំណែងនៅក្នុងជួរកងទ័ព ហើយលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង់ របស់លោក ហ៊ុន សែន បានឡើងកាន់តំណែងនោះ ជំនួសបន្តពីលោក។

សូមបញ្ជាក់ដែរថា កាលពីប៉ុន្មាននាទីមុន លោក ហ៊ុន សែន ដែលជាប្រធាន «គ.ជ.គ.ម» បានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់លោក អះអាងជាបឋមថា លោកសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែង ដោយសារមន្ត្រីជាន់ខ្ពស់រូបនេះ ខ្វះការទទួលខុសត្រូវ និងភូតភរ។

បុរសខ្លាំងកម្ពុជា បានសរសេរថា៖

«ថ្ងៃនេះ ខ្ញុំបានសម្រេចចិត្ត ដកឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែង ជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១​ នៃគ​ណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។