Warning: Cannot redeclare class Normalizer (previously declared in /home/clients/074137fefda9baca06fa93fc4797b48c/web.ssl.room.wp/wp-content/plugins/cloudflare/vendor/symfony/polyfill-intl-normalizer/Resources/stubs/Normalizer.php:5) in /home/clients/074137fefda9baca06fa93fc4797b48c/web.ssl.room.wp/wp-content/plugins/cloudflare/vendor/symfony/polyfill-intl-normalizer/Resources/stubs/Normalizer.php on line 20
ហ៊ុន សែន ប្រកាស​ឈប់​លេង​​«ភ្នាល់»​​ជាមួយ សម រង្ស៊ី - មនោរម្យ.អាំងហ្វូ
កម្ពុជា

ហ៊ុន សែន ប្រកាស​ឈប់​លេង​​«ភ្នាល់»​​ជាមួយ សម រង្ស៊ី

នាយករដ្ឋមន្ត្រីកម្ពុជា បានសំដែងកំហឹង ក្នុងការថ្លែងរបស់លោក នារសៀលថ្ងៃអង្គារនេះ ដាក់«អាខ្លះ»ណាមួយនោះ ដែលលោកអះអាងថា មិនហានស្បថជាមួយលោកទេ តែមកបបួល«ភ្នាល់»ជាមួយលោក។

បើទោះជា«អាខ្លះ»នោះ មិនត្រូវបានបញ្ចេញឈ្មោះឲ្យដឹងក្ដី តែដំណើររឿង​«ភ្នាល់»​និង​«ស្បថ» ដែលបានកើតឡើង ក្នុងមជ្ឈដ្ឋានអ្នកនយោបាយ ក្នុងពេលកន្លងមក មិនមាន​«អាខ្លះ»ណាផ្សេង ក្រៅពីលោក សម រង្ស៊ី ដែលជាគូបដិបក្ខនយោបាយ របស់នាយករដ្ឋមន្ត្រីកម្ពុជា នោះឡើយ។

នៅចំពោះមន្ត្រីច្រើនរយនាក់ ក្នុងពិធីបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ​២០១៩ របស់ក្រសួងសុខាភិបាល ពីសណ្ឋាគារសូហ្វីតែល​ភ្នំពេញ បុរសខ្លាំងកម្ពុជា​បានថ្លែងឡើងថា៖

«អាខ្លះនោះ វាមិនបបួលស្បថទេ វាបបួលភ្នាល់។ ឥឡូវហ្អែងបបួលស្បថទៅ ថ្ងៃក្រោយ អញមិនភ្នាល់អីទាំងអស់។ អញបបួលស្បថតែម្ដង និយាយខុសឲ្យស្បថ ន៎ែ! អាណាមួលប្រកាច់អញ ស្បថឲ្យងាប់។ ឲ្យវារលាយទាំងពូជតែម្ដង ព្រោះវាមិនព្រមកែទេ។»

លោក ហ៊ុន សែន បន្តថា៖

«តែខ្ញុំអត់និយាយតប ឲ្យដឹងថា ជាអាណាទេ។ តែអាទទាយំឆ្លង អាហ្នឹងដឹងហើយ។»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។