កម្ពុជា

នាវាទេសចរណ៍៥គ្រឿង វិល​មកភ្នំពេញ​វិញ បន្ទាប់ពី​វៀតណាម​មិនឲ្យ​ចុះចត

នាវាទេសចរណ៍៥គ្រឿង ដែលចុះបញ្ជីក្នុង​ប្រទេសកម្ពុជា បានវិលមកដល់កំពង់ផែភ្នំពេញវិញហើយ បន្ទាប់ពីត្រូវប្រទេសវៀតណាមបដិសេធ មិនអនុញ្ញាតឲ្យចូលចត។ នេះ បើតាមសេចក្ដីជូនដំណឹង របស់សាលាខេត្តកណ្ដាល ដែលអះអាងថា ការវិលត្រឡប់របស់នាវាទាំងនោះ មកដល់រាជធានីភ្នំពេញវិញ ក្រោយក្រុមមន្ត្រីរកមិនឃើញថា មានភ្ញៀវណាម្នាក់បានផ្ទុកមេរោគ «កូរូណា» ឬ «Covid-19» នោះទេ។

សេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ថា នាវាទេសចរណ៍ទាំង ៥គ្រឿង ដែលផ្ទុកអ្នកទេសចរ និងនាវិកសរុប ២០០នាក់ ត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរចេញ ពីច្រកក្អមសំណរ កាលពីថ្ងៃទី១៧ ខែមីនាម្សិលម៉ិញ ឆ្ពោះទៅកំពង់ផែអន្តរជាតិភ្នំពេញ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នាវាបួនគ្រឿង ពីចំណោមនាវាទាំងប្រាំ បានវិលមកដល់ច្រកក្អមសំណរវិញ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ខណៈនាវាមួយទៀត បានឈប់ចតនៅនឹងទីនោះរួចហើយ។

លោក ផាន សុបិន្ត ម្ចាស់នាវាទេសចរណ៍ ត្រូវបានស្រង់សំដីមកបញ្ជាក់ថា នាវារបស់​លោកចំនួ​ន៤គ្រឿង ដឹកភ្ញៀ​វពីខេត្ត​សៀមរាប ទៅ​កាន់ប្រទេស​វៀតណាម ត្រូវបានជា​ប់គាំង នៅកណ្តា​លទន្លេ ក្នុ​ងប្រទេសវៀ​តណាម ដោយ​សារអាជ្ញាធរ​វៀតណាម មិនអនុញ្ញា​ត ឱ្យនាវាលោក​ចូលចត ដោយបារម្ភពីមេរោគ «Covid-19»។ លោកថា ដោយមានអន្ត​រាគមន៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើប​នាវាទាំង៤គ្រឿងនោះ បានវិលមកក​ម្ពុជាវិញ៕

នៅវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី១៨ខែមិនាឆ្នាំ២០២០នេះ នាវាទាំង៥គ្រឿងដែលប្រទេសវៀតណាមមិនអនុញ្ញាតឲចូលចតនោះ…

Posted by ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK on Tuesday, March 17, 2020
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។