កម្ពុជា

អេង ឆៃអ៊ាង ថាបើ ហ៊ុន សែន និង សម រង្ស៊ី ទទួលទាន​នំបញ្ចុក​ជាមួយគ្នា…

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានលើកឡើងថា បើសិនជាមេដឹកនាំគូបដិបក្ខទាំងពីរ អង្គុយទទួលទាននំបញ្ចុកជាមួយគ្នា នោះទិវានំបញ្ចុក នឹងក្លាយជាទិវា«ផ្សះផ្សា និងបង្រួបបង្រួមជាតិ»។

លោក អេង ឆៃអ៊ាង បានថ្លែងដូច្នេះ នៅលើគណនីហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិច ក្រោមការសាទរពីសំណាក់ប្រិយមិត្តិ និងអ្នកគាំទ្ររបស់លោកជាច្រើន។

មេដឹកនាំគណបក្សប្រឆាំង បានសរសេរយ៉ាងខ្លីថា៖

«ប្រសិនបើ លោក ហ៊ុន សែន និងលោក សម រង្សុី អង្គុយទទួលទាននំបញ្ចុកជាមួយគ្នា នោះទិវានំបញ្ចុកនឹងក្លាយជា ទិវាផ្សះផ្សា និងបង្រួបបង្រួមជាតិ។ អ្នកនយោបាយ គ្មានសត្រូវ ឬមិត្ត នឹងគ្នា មួយជីវិតឡើយ !»

ប្រសិនបើ លោក ហ៊ុន សែន និងលោក សម រង្សុី អង្គុយទទួលទាននំបញ្ចុកជាមួយគ្នា នោះទិវានំបញ្ចុកនឹងក្លាយជា ទិវាផ្សះផ្សា និងបង្រួបបង្រួមជាតិ ។ អ្នកនយោបាយ គ្មានសត្រូវ ឬមិត្ត នឹងគ្នា មួយជីវិតឡើយ !

Publiée par Eng Chhai Eang sur Lundi 3 juin 2019


កាលពីព្រឹកម៉ិញ លោក ហ៊ុន សែន បានប្រកាសឲ្យសមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនទាំងអស់ យកថ្ងៃទី៩ ខែមិថុនាខាងមុខ ជាថ្ងៃទទួលទាននំបញ្ចុកជុំគ្នា។ កាលពីប៉ុន្មានសប្តាហ៍មុន ថ្ងៃទី៩ ខែមិថុនានេះ ត្រូវបានក្រុមអ្នកគាំទ្រគណបក្សប្រឆាំង កំណត់ឡើងសម្រាប់ធ្វើ«បុណ្យនំបញ្ចុកសាមគ្គី» ក្នុងគោលបំណងប្រហាក់ប្រហែលគ្នា គឺដើម្បីលើកតម្លៃ ចំណីអាហារប្រពៃណីជាតិ និងរឹតចំណងមេត្រីភាព រវាងខ្មែរ និងខ្មែរ។

ថ្លែងនៅចំពោះនិស្សិតច្រើនពាន់នាក់ ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានលើកឡើងថា៖

«បើគេយកថ្ងៃ៩ ជាទិវានំបញ្ចុក យើងក៏ប្រកាសយកអាថ្ងៃ៩ហ្នឹង ស៊ីនំបញ្ចុក។ ស៊ីឲ្យវាព្រាត។ ហើយវាខ្វះ… ខាងអាពួកផ្កាប់មុខ វាខ្វះនំបញ្ចុកស៊ី ហៅវាមកចូលស៊ីមក។ ហើយបើវាហៅយើង ទៅចូលស៊ី ក៏ទៅចូលស៊ីជាមួយវាទៅ។ នំបញ្ចុកសាមគ្គិជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិទេ។»

🔴🔴 លោក ហ៊ុន សែន៖ «ហ្អែងប្រកាសស៊ីនំគ្រក់ អញក៏ស៊ីនំគ្រក់ ហ្អែងប្រកាសស៊ីបាញ់ឆែវ អញក៏ប្រកាសស៊ីបាញ់ឆែវ លើកលែងតែហ្អែងប្រកាសស៊ីដំថ្ម ឲ្យហ្អែងច្រាសតែឯងទៅ»

Publiée par MONOROOM.info sur Dimanche 2 juin 2019


រីឯលោក សម រង្ស៊ី ក៏បានថ្លែងឡើងដែរ តាមរយៈទំព័រហ្វេសប៊ុករបស់លោក កាលពីប៉ុន្មាននាទីមុន អំពាវនាវឲ្យមានការជួបជុំគ្នា «ពិសារនំបញ្ចុកជាមួយគ្នា យ៉ាងសប្បាយរីករាយទាំងអស់គ្នា ដោយគ្មានការភ័យខ្លាច»។ លោកបានសរសេរថា៖

«សូមបងប្អូននិងកូនក្មួយ អញ្ជើញអ្នកជិតខាង មកទទួលទាននំបញ្ចុកនេះ ជាមួយយើងផង ហើយបើគេអញ្ជើញយើង ទៅហូបជាមួយគេ សូមអញ្ជើញទៅ ដោយចិត្តរីករាយ ក្នុងស្មារតីភាតរភាព ពីព្រោះយើងទាំងអស់គ្នា ជាមហាគ្រួសារខ្មែរតែមួយ៕»

០៣ មិថុនា ២០១៩ / 03 June 2019 ទិវានំបញ្ចុកសាមគ្គី / Eating Khmer noodles together nationwide. ថ្ងៃអាទិត្យ ទី ០៩…

Publiée par Sam Rainsy sur Lundi 3 juin 2019
ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។