សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន / ASEAN» បានអះអាងថា ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទទួលបានការកោតសរសើក្រៃលែង ថាជាមេដឹកនាំ និងជាអ្នកការពារសិទ្ធិមនុស្ស ដ៏ខ្លាំងមួយអង្គ។
ស្ថាប័នអាស៊ាន បានអះអាងដូច្នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការបស់ខ្លួន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ពោលគឺនៅចំថ្ងៃចម្រើនព្រះជន្ម របស់ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងចូល៦៦ព្រះវស្សា។ សមាគមនៃប្រជាជាតិទាំង១០ ដែលមានលេខាធិការដ្ឋាន នៅក្នុងរដ្ឋធានី ចាការតា (ឥណ្ឌូនេស៊ី) បានសរសេរជាភាសាអង់គ្លេស ឲ្យដឹងថា៖
«សូមថ្វាយព្រះពរ ក្នុងថ្ងៃចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះអង្គទ្រង់ប្រសូត នៅឆ្នាំ១៩៥៣ និងឡើងគ្រងរាជសម្បត្តិ នៅឆ្នាំ២០០៤។ ព្រះអង្គទទួលបានការកោតសរសើរក្រៃលែង ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកការពារសិទ្ធិមនុស្ស ដ៏ខ្លាំងមួយអង្គ។»
ដោយអមមកជាមួយ នូវព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ នរោត្ដម សីហមុនី មួយសន្លឹកផង (រូបខាងក្រោម) ទំព័រហ្វេសប៊ុកនោះ បានបន្តរៀបរាប់ថា៖
«ព្រះរាជពិធីចម្រើនព្រះជន្មរបស់ទ្រង់ ត្រូវប្រព្រឹត្តិទៅតាមទម្លាប់ ក្នុងរយៈពេលបីថ្ងៃ ដោយអាគាររដ្ឋាភិបាលជាច្រើន ត្រូវបានតុបតែងដោយព្រះឆាយាល័ក្ខណ៍ព្រះអង្គ និងដោតទង់ជាតិ៕»
Happy birthday to His Majesty the King of Cambodia Norodom Sihamoni! King Sihamoni was born in 1953 and became King in…
Publiée par ASEAN sur Lundi 13 mai 2019