មន្ត្រីចំនួន១០៧នាក់ ដែលគេស្គាល់ថា ភាគច្រើនជាមន្ត្រីសហជីព ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទូលស្នើព្រះមហាក្សត្រ ឲ្យតម្លើងតំណែងពួកគេ ឡើងជា «ឯកឧត្ដម លោកជំទាវ» ទីប្រឹក្សាក្រសួងការងារ និងបណ្ដុះបណ្ដាញវិជ្ជាជីវៈ ដែលមានឋានៈ ចាប់ពីអគ្គនាយក ដល់អនុលេខាធិការ។ នេះ បើតាមព្រះរាជ្យក្រឹត្យមួយ ដែលចុះព្រះហត្ថលេខា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ហើយទើបធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន កាលពីម្សិលម៉ិញ។
ពីក្នុងមន្ត្រីទាំង១០៧នាក់នោះ គេស្គាល់ជាងគេ គឺលោក ជួន មុំថុល ប្រធានសហព័ន្ធ សហជីពខ្មែរ ដែលមានឈ្មោះ នៅលើគេបំផុត។ ប៉ុន្តែគេធ្លាប់ដឹងរួចហើយថា លោក ជួន មុំថុល ដែលមានតំណែងដ៏ច្រើននោះ ធ្លាប់ត្រូវបានតែងតាំង ជាទីប្រឹក្សាអមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរួចហើយ។ ក្រៅពីនេះ លោក ជួន មុំថុល មានតំណែងទាំងមុនទាំងក្រោយ និងបណ្ដោះអាសន្ន ចំនួន៣ទៀត ៖
គួរកត់សម្គាល់ដែរថា ពីក្នុងចំណោម «ឯកឧត្ដម លោកជំទាវ» ថ្មីទាំង១០៧នាក់ មានលោក សឹងម៉ុន ពន្លក ត្រូវបានព្រះរាជ្យក្រឹត្យចែង បញ្ជាក់បន្ថែមថា លោក«មិនទទួលប្រាក់បំណាច់មុខងារ»ទេ៕