ខ្មែរនៅបរទេស

នាយក​រដ្ឋមន្ត្រី​​កាណាដា ជូនពរ​ឆ្នាំថ្មី​ដល់​សហគមន៍​​ខ្មែរក្រោមនៅ​​កាណាដា

នាយក​រដ្ឋមន្ត្រី​​កាណាដា លោក ចាស​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) បានចូលរួមសំដែងអំណរ និងការជូនពរឆ្នាំថ្មី ឆ្នាំកុរ ព.ស.២៥៦៣ ជាមួយសហគមន៍ខ្មែរ នៅប្រទេសកាណាដា ដោយហៅពិធីចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ថាជាឱកាសដើម្បីសម្លឹងទៅមុខ ដោយក្ដីអំណរ និង​ប្រកបដោយ​សុទិដ្ឋិនិយម។

តាមរយៈលិខិតមួយ ផ្ញើរជូនពុទ្ធបរិស័ទ្ធចំណុះជើងវត្ត​​ខ្មែរ​ នៅ​ទីក្រុង «Hamilton» ហៅថា «វត្ត​ខ្មែរក្រោម​ហា​មិ​ល​តុ​ន (Wat Khmer Krom Hamilton)» លោក ចាសស្ទីន ទ្រូដូ បានឲ្យដឹងថា៖

«ខ្ញុំ​មាន​សេចក្ដី​រីករាយ ក្នុងការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​សមាជិក​វត្ត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង Hamilton ក្នុងឱកាស​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី។ នេះ​ជា​ឱកាស​ដ៏​ពិសេស ដើម្បី​ជួបជុំ​ក្រុមគ្រួសារ និង​មិត្តភក្តិ ពិភាក្សា​ពី​រឿងរ៉ាវ ដែលកើតឡើងក្នុងឆ្នាំ​ចាស់​ ដើម្បី​សម្លឹង​ទៅមុខ​ដោយ​ក្ដី​អំណរ និង​សុទិដ្ឋិនិយម។ នៅ​ទូទាំងប្រទេស​កាណាដា និង​ជុំវិញ​ពិភពលោក សហគមន៍​ទាំងឡាយនឹង​សាទរ​ឆ្នាំ​ថ្មី ឆ្នាំកុរ ឆ្នាំនៃ​សត្វ ដែល​តំណាង​ឲ្យ​ទ្រព្យសម្បត្តិ និង​វិបុលភាព។»

នាយករដ្ឋមន្ត្រីវ័យក្មេង បានឲ្យដឹងទៀតថា​៖

«រដូវកាលឈប់សម្រាក​នេះ ក៏​ផ្ដល់នូវ​ឱកាស​ដ៏​សំខាន់ ដើម្បី​ទទួលស្គាល់​នូវ​ការរួមចំណែក​ដ៏​ធំធេង ​របស់​ពលរដ្ឋ​កា​ណា​ដាដើមកំណើត​​ខ្មែរ ដែលបានធ្វើ និង​បន្ត​ធ្វើ​សម្រាប់​ប្រជាជាតិយើង។ សូម​ឆ្លៀតឱកាស​នេះ ដើម្បី​លើកពីគុណតម្លៃ នៃភាពចម្រុះ​ជាតិ​សាសន៍ ដែល​បានធ្វើឱ្យ​ប្រទេសរបស់យើង ក្លាយជាទឹកដី​ដ៏​អស្ចារ្យ ​សម្រាប់​ការរស់នៅ។»

ខ្លឹមសារទាំងស្រុង នៃលិខិត​របស់លោក ចាស​ស្ទី​ន ទ្រូ​ដូ៖

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។