បារាំង

ខណៈនេះ អគ្គិភ័យកំពុង​កម្ទេច​ព្រះវិហារ Notre Dame de Paris

អគ្គិភ័យដ៏សន្ធោសន្ធៅ កំពុងឆេះកម្ទេចព្រះវិហារដ៏ល្បី «Notre Dame» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ក្រុមអ្នកលត់អគ្គិភ័យ កំពុងប្រឹងប្រែងតាមគ្រប់លទ្ធភាព ដើម្បីពន្លត់ព្រះអគ្គិនេះទៅវិញ។

ទូរទស្សន៍បារាំង បានធ្វើសេចក្ដីរាយការណ៍ថា អណ្ដាតភ្លើងត្រូវបានមើលឃើញ ចាប់ពីម៉ោងប្រមាណជា ១៨ និង៣០នាទី។

មកដល់ម៉ោងនេះ អណ្ដាតភ្លើងហាក់បាន ថមថយកម្លាំងទៅវិញ តែមិនទាន់ត្រូវបានពន្លត់បានវិញនៅឡើយ។ យ៉ាងណាទិដ្ឋភាពផ្សាយផ្ទាល់ បានបង្ហាញពីវិនាសកម្ម ដ៏ធ្ងន់ធ្ងរ ដែលបានបំផ្លាញបេតិកភ័ណ្ឌ ដ៏សំខាន់មួយនេះ អស់មួយផ្នែកធំ។

ប្រភពពីអ្នកលត់អគ្គិភ័យ បានឲ្យដឹងថា ហេតុការណ៍នេះ ទំនងជាមានមូលហេតុ ពីការដ្ឋានជុសជុលព្រះវិហារ ដែលកំពុងប្រព្រឹត្តិទៅ តាំងពីច្រើនសប្ដាហ៍មក៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។