គ្រាន់តែក្នុងរយៈពេលមិនដល់ពីរថ្ងៃ ស្រួលបួលផងទេ សហគ្រាសយក្សធំៗ និងមហាសេដ្ឋី របស់ប្រទេសបារាំង បានរួមគ្នាធ្វើ«អំណោយ» សម្រាប់ជុលជុលព្រះវិហារ «Notre-Dame» ឡើងវិញ។ មកដល់ម៉ោងនេះ ទឹកប្រាក់អំណោយមានប្រមាណជិត ១ពាន់លានអ៊ឺរ៉ូហើយ។
តាមច្បាប់បារាំង គ្រប់អំណោយទាំងឡាយ ដែលមានទិសដៅបម្រើឲ្យសង្គម និងបុព្វហេតុរួម នឹងផ្ដល់ផលប្រយោជន៍ សម្រាប់ម្ចាស់អំណោយ នូវការលើកលែងពន្ធដារ ក្នុងកម្រិត៦០% នៃទឹកប្រាក់អំណោយ។
ពីក្នុងចំណោមនោះ ម្ចាស់អំណោយដ៏មហាសាល ដែលគួរឲ្យកត់សម្គាល់ រួមមាន៖
ចំណែកមូលនិធិបេតិកភ័ណ្ឌ «Fondation du patrimoine» ដែលទទួលបន្ទុកទ្រទ្រង់ បណ្ដាមហាគ្រឹះ អាគារដ៏មានតម្លៃ… នៅក្នុងប្រទេសបារាំង បានទទួលប្រាក់«អំណោយ» ពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានចំនួន ១៣៦,៣លានអ៊ឺរ៉ូហើយ មកទល់នឹងម៉ោងនេះ ដើម្បីកម្មវត្ថុតែម្យ៉ាង គឺជុសជុលព្រះវិហារ «Notre-Dame» ឡើងវិញ។ ម្ចាស់អំណោយ ដែលដាក់ប្រាក់វិភាគទានខ្លួន នៅក្នុងមូលនិធិនេះ មានមួយចំនួន មិនចង់ឲ្យគេបញ្ចេញឈ្មោះទេ៕