កម្រមាន

ទូរទស្សន៍ «CNC» ប្ដូរ​ឈ្មោះ​ខេត្ត​កំពង់ចាម?

សេចក្ដីរាយការណ៍ ពីអ្នកយកព័ត៌មានមួយរូប ប្រចាំខេត្តកំពង់ចាម របស់ទូរទស្សន៍ «CNC» ទទួលបានចំណាប់អារម្មណ៍ក្រៃលែង ពីសំណាក់ទស្សនិកជន ក្នុងថ្ងៃចូលឆ្នាំថ្មី ឆ្នាំ២០១៩នេះ។ តែមិនមែនចាប់អារម្មណ៍ ព្រោះអ្នកយកព័ត៌មាន លោក ហ៊ាង ថាច ធ្វើសេចក្ដីរាយការណ៍ព័ត៌មាននោះទេ… គឺព្រោះស្ថានីយ៍ទូរទស្សន៍ បានសរសេរឈ្មោះខេត្ត របស់អ្នកយកព័ត៌មាន ថាជាខេត្ត «កំពុងចាម»។

ភ្លាមៗ រូបភាពថតពីអេក្រង់ទូរទស្សន៍ ត្រូវបានចែកចាយ នៅពាសពេញបណ្ដាញសង្កម ហើយបើសូម្បីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន ក៏យករូបភាពនោះ មកចំអកឲ្យដែរ។ លោកសរសេរឲ្យថា៖

«CNC កុំ​ដូរ​ឈ្មោះ​ខេត្ត​គេ។»

សម្រាប់លោក ជុំ កុសល ទីប្រឹក្សាជំនិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដៅទូរទស្សន៍ «CNC» ដូច្នេះថា៖

«សូមពិនិត្យអក្ខរាវិរុទ្ធ ឲ្យបានត្រឹមត្រូវផង។ “កំពង់ចាម” មិនមែន “កំពុងចាម” ទេ។»៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។