អាស៊ី-ប៉ាស៊ីភិក

រញ្ជួយ​ផែនដី​នៅ​ភាគ​ខាងកើត​តៃវ៉ាន់ ក្នុង​កម្រិត៦.១

ការរញ្ជួយដីដ៏ខ្លាំង ក្នុង​កម្រិត៦.១ រិចឆ្ទ័រ បានវាយប្រហារទៅលើភាគខាងកើត នៃកោះតៃវ៉ាន់ ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍នេះ។ នេះ បើតាមវិទ្យាស្ថានឧត្តុនិយមជាតិ របស់សហរដ្ឋអាមេរិក (USGS) ដែលបានផ្សាយដំណឹងនេះ កាលពីប៉ុន្មានម៉ោងមុន។

ភាពរង្គើដ៏ខ្លាំង ដែលមានវិសាលភាព រហូតដល់ក្រុងតៃប៉ិ (ភាគខាងជើង) បានកើតឡើងវេលាម៉ោង១រសៀល ត្រង់ក្រុង «Hualien» (ភាគខាងកើត) តែមិនបានបង្ក ឲ្យមានជនរងគ្រោះ ឬខូចខាតទ្រព្យសម្បត្តិ គួរឲ្យកត់សម្គាល់នោះទេ។ នេះ បើតាមរបាយការណ៍ដំបូង ដែលបានចេញផ្សាយ នៅបន្ទាប់ពីគ្រោះរញ្ជួយដី

របាយការណ៍បានឲ្យដឹងទៀតថា អាគារជាច្រើន​នៅក្រុងតៃប៉ិ បានរង្គើ។ ចរាចរណ៍នៅលើផ្លូវថ្នល់ បានផ្អាក ហើយមនុស្សជាច្រើន ត្រូវបានជម្លៀសចេញភ្លាមៗ ពីអាគារធំៗ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។