Warning: Cannot redeclare class Normalizer (previously declared in /home/clients/074137fefda9baca06fa93fc4797b48c/web.ssl.room.wp/wp-content/plugins/cloudflare/vendor/symfony/polyfill-intl-normalizer/Resources/stubs/Normalizer.php:5) in /home/clients/074137fefda9baca06fa93fc4797b48c/web.ssl.room.wp/wp-content/plugins/cloudflare/vendor/symfony/polyfill-intl-normalizer/Resources/stubs/Normalizer.php on line 20
អុកឡុក​ការប្រកួត​ផ្ដាច់ព្រ័ត្រ ដើម្បី​ផ្សាយពាណិជ្ជកម្ម​ឲ្យ​គេហទំព័រ​«កូនជ្រូក»
វីដេអូ ពីនេះពីនោះ

អុកឡុក​ការប្រកួត​ផ្ដាច់ព្រ័ត្រ ដើម្បី​ផ្សាយពាណិជ្ជកម្ម​ឲ្យ​គេហទំព័រ​«កូនជ្រូក»

ខណៈការប្រកួតផ្ដាច់ព្រ័ត្រ ក្របខណ្ឌ«Champions League»កំពុងប្រព្រឹត្តិទៅ ក្នុងយប់ថ្ងៃសៅរ៍នេះ រវាងក្រុម លីវើភូល (Liverpool FC) និងក្រុម ថូថែមហាម (Tottenham FC) ស្ត្រីម្នាក់ដែលស្លៀកពាក់បិទបាំង តែបន្តិចបន្តួច បានរត់ចូលទីលាន បណ្ដាលឲ្យអាជ្ញាកណ្ដាល ចាំបាច់ត្រូវផ្អាកការប្រកួត។ តើគោលបំណងរបស់ស្ត្រីខាងលើ ជាអ្វី? គឺផ្សាយពាណិជ្ជកម្ម ឲ្យគេហទំព័រ«កូនជ្រូក»មួយ។

ការរត់ចូលទៅរំខានការប្រកួតនេះ បើទោះត្រូវបានភ្នាក់ងារសន្តិសុខពីរនាក់ ធ្វើអន្តរាគមន៍ចាប់ចេញ ពីទីលានប្រកួតភ្លាមៗក្ដី តែវត្តមានដ៏ខ្លីនិងបន្តិចរបស់នាង នៅលើទីលានប្រកួត គ្រប់គ្រាន់នឹងមានរូបថត ឬវីដេអូសម្រាប់ផ្សព្វផ្សាយ នៅពាសពេញបណ្ដាញសង្គម។

ស្ត្រីរូបនេះមានឈ្មោះ «Kinsey Wolanski» មានបំណងធ្វើពាណិជ្ជកម្ម សម្រាប់គេហទំព័រ«កូនជ្រូក»មួយ ដែលបង្កើតឡើងដោយមិត្តប្រុសរបស់នាង ឈ្មោះ «Vitaly Zdorovetskiy»។ បុរសម្នាក់នេះ មានសញ្ជាតិរ៉ុស្ស៊ី-អាមេរិកាំង និងធ្លាប់គេស្គាល់រួចហើយ នៅលើបណ្ដាញចែករំលែកវីដេអូ «YouTube»៕



ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។