វីដេអូ ពីនេះពីនោះ

វ្លាឌីមៀ ពូទីន ចុះងូតទឹកកក ដែលមាន​សីតុណ្ហភាព -២០ដឺក្រេ

ចុះងូតទឹកកក ដែលមានសីតុណ្ហភាព -២០ដឺក្រេ តើអាចទៅរួចឬទេ? ក្នុងថ្ងៃអង្គារទី១៩ ខែមករានេះ លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) ប្រធានាធិបតីនៃប្រទេសរ៉ុស្ស៊ី បានចុះងូតទឹកកក ដ៏សែនត្រជាក់ ដើម្បីបូជាដល់បុណ្យ «Epiphany» និងពិធីបង្កក់ព្រះគ្រឹស្ដិ៍ ដែលជាពិធីបុណ្យ នៅក្នុងសាសនាគ្រឹស្ដិ៍ និកាយអូតូដុក (Orthodoxe)។

ក្នុងវីដេអូខាងក្រោម លោកប្រធានាធិបតី អាយុ៦៨ឆ្នាំ បានដោះខោអាវក្រាសៗចេញ ដោយទុក​តែខោខ្លី​ពណ៌ខៀវផ្ទៃមេឃ និងបានដើរចុះ​ទៅក្នុងអាងទឹកមួយ ដែលស្ថិតនៅ​ខាងក្រៅអាគារ កណ្ដាលគំនរទឹកកក នៃសិសិររដូវដ៏ព្រឺព្រួច។ លោកបានជ្រមុជ ចូលទៅក្នុងទឹក​ចំនួន៣ដង ដោយធ្វើសញ្​ញាសាសនាគ្រឹស្ដិ៍ផង មុននឹងងើបចេញ​ពីទីនោះមកវិញ។

វិមានក្រឹមឡាំង បានអះអាងថា ការចុះមុជទឹកខាងលើ ជាការបង្ហាញនូវការគោរព ដល់ទំនៀមទម្លាប់សាសនាគ្រឹស្ដិ៍ ជាពិសេស«ពិធីបង្កក់​ព្រះគ្រឹស្ដិ៍»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។