វីដេអូ ពីនេះពីនោះ

អាមេរិក៖ ​ប្រទះឃើញ​ក្រពើ​មួយក្បាល កំពុង​លាក់ខ្លួន​ក្នុងផ្ទះ

កាលពីថ្ងៃអាទិត្យ​ចុងសប្ដាហ៍កន្លងមកនេះ អ្នកស្រី​«Torrie Heathcoat» ដែលរស់នៅក្នុងក្រុង​«Fort Myers» ភាគខាងត្បូងរដ្ឋផ្លរីដា (សហរដ្ឋអាមេរិក) ត្រូវបង្ខំចិត្តហៅអ្នកជួយសង្គ្រោះ បន្ទាប់ពីអ្នកស្រីនិងគ្រួសារបាន ​ប្រទះឃើញ​ក្រពើ​មួយក្បាល ប្រវែង២ម៉ែត្រ បានបំពាន​ចូលផ្ទះអ្នកស្រី ដោយគ្មានការអញ្ជើញ និងចូលទៅសំងំ​លាក់ខ្លួន នៅក្នុងចំណតរថយន្ដ។

ក្រុមការងាររបស់គណៈកម្មការទទួលបន្ទុកអភិរក្សសត្វ ប្រចាំក្នុងតំបន់ (Florida Fish and Wildlife Conservation Commission) បានឆ្លើយតបនឹងសំណើររបស់អ្នកស្រី និងបានចូលមកចាប់ភ្ញៀវពិសេស មុននឹងបញ្ចូលចូលក្នុងរថយន្ដ ហើយដឹកចេញទៅ។

បើតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា សត្វក្រពើវ័យជំទង់ខាងលើ ត្រូវបានបញ្ជូន​ទៅកាន់អាង​ចិញ្ចឹមក្រពើ​មួយកន្លែង ដែលស្ថិត​ក្នុង​តំបន់ជាប់ក្រុង «Fort Myers» និងមានសុខភាព​ល្អធម្មតា៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។