វីដេអូ ពីនេះពីនោះ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។

ភ្នំភ្លើងនោះ ឈ្មោះ«Lipad» ស្ថិតក្នុងដែនការពារធម្មជាតិ «Tabin» នៅភាគខាងកើតបំផុត នៃកោះម៉ាឡេស៊ី

ការផ្ទុះប្រហាក់ប្រហែលគ្នា នៃភ្នំភ្លើងខាងលើ បានកើតឡើងលើកមុន គឺនៅឆ្នាំ២០១៩ និងនៅឆ្នាំ២០១៤។ វាជាផ្នែកមួយ នៃការទាក់ទាញទេសចរណ៍ ដែលបានផ្អើលទៅរកមើល«ភក់» ដែលផ្ទុះចេញមកនោះ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។