ស្ត្រីចំណាស់អាយុ៧៥ឆ្នាំមួយរូប បានឆ្លងកាត់ការជួយសង្គ្រោះ ដ៏កម្របានជួបមួយ តាមឧទ្ធម្ភាគចក្រ កាលពីថ្ងៃអង្គារមុន ចេញពីជ្រលងភ្នំ «Piestewa» ក្នុងរដ្ឋអារីហ្សូណា (Arizona)។
ជនរងគ្រោះបានដួល និងបានរងរបួសត្រង់មុខ ហើយទទួលបានការជួយសង្គ្រោះភ្លាមៗ ពីក្រុមអ្នកជួយសង្គ្រោះ ដែលបានទៅដល់ទីកន្លែងកើតហេតុ តាមឧទ្ធម្ភាគចក្ររបស់ពួកគេ។
តែនៅពេលដែលគ្រែ ដែលទ្រស្ត្រីវ័យចំណាស់ ត្រូវបានលើកឡើងមក តាមឧទ្ធម្ភាគចក្រ ខ្សែពួរមួយដែលសម្រាប់ចងគ្រែ ឲ្យមានលំនឹង បានរបូតពីគ្រែ។ ការបូតនោះ បានបណ្ដាលឲ្យគ្រែជនរងគ្រោះ ដែលស្ថិតនៅខាងក្រោម វិលបន្តិចម្ដងៗ ហូតដល់វិលខ្ញាល់ យកតែមែនទែន ប្រៀបបាននឹងស្លាបឧទ្ធម្ភាគចក្រខាងលើដូច្នេះ។
តែទោះជាយ៉ាងណា ក៏ឧទ្ធម្ភាគចក្រ បានដឹកនាំជនរងរបួស មកដល់មន្ទីរពេទ្យ ប្រកបដោយសុវត្ថិភាព។ នៅទីនោះ ស្ត្រីវ័យចំណាស់បានវិលមុខ និងក្អួតចង្អោរអស់ជាច្រើននាទី តែគាត់មិនមានរបួសអ្វីបន្ថែម លើសពីរបួសរបស់គាត់ ដែលមាននៅលើភ្នំនោះទេ។ នេះបើតាមការអះអាង របស់ «ABC News»។
នាយក្រុមជួយសង្គ្រោះ នៃក្រុង «Phoenix» (រដ្ឋអារីហ្សូណា) បានពន្យល់ថា ជីវិតរបស់ជនរងគ្រោះ មិនរងការប៉ះពាល់ទេ ហើយថា ខ្សែពួរដែលទប់លំនឹងគ្រែ បានដាច់ជាលើកទីពីរ ពីក្នុងចំណោមការជួយសង្គ្រោះ ចំនួន២១០លើក សម្រាប់រយៈពេល៦ឆ្នាំមកនេះ៕
Injured hiker flown off Piestewa Peak🚁HELICOPTER RESCUE 🚁 Phoenix Fire officials say a 74-year-old woman was flown off of Piestewa Peak this morning after she suffered an injury. She was taken to a trauma center for evaluation: bit.ly/2In21mb
Publiée par ABC15 Arizona sur Mardi 4 juin 2019