ឃ្លាតគ្រួសារ – អ្នកស្រី គា ស៊ីសុគន្ធី ភរិយាលោក ម៉ៃ ហុងស្រៀង សកម្មជនគណបក្សប្រឆាំង ដែលត្រូវអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនយកទៅឃុំ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស បានបង្ហោះនៅលើគណនីហ្វេសប៊ុកអ្នកស្រី នូវកំណាព្យខ្លីមួយ តែអាចមានន័យចាក់បេះដូង សម្រាប់ប្រិយមិត្តទាំងឡាយ ដែលបានអានវា។
កំណាព្យ (ឬកម្រងកែវ) នោះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖
បើតាមការអះអាង របស់អ្នកស្រី តាមរយៈវិទ្យុអាស៊ីសេរី កាលពីម្សិលម៉ិញ បានឲ្យដឹងថា អ្នកស្រីបានមកឈរចាំមើលប្ដី នៅមុខសាលាដំបូងរាជធានីភ្នំពេញ អស់រយៈពេលជាច្រើនថ្ងៃ មុននឹងដឹងនៅទីបំផុត ថាស្វាមីត្រូវបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃស រួចជាស្រេចហើយ។ បន្ទាប់ពីបានចូលជួបស្វាមី នៅក្នុងពន្ធនាគាររួច អ្នកស្រីអះអាងថា នឹងវិលត្រឡប់ ទៅមើលថែរក្សាកូនតូចៗ ទាំងបីនាក់ នៅឯខេត្តព្រះសីហនុវិញ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ម៉ៃ ហុងស្រៀង ត្រូវបានកងកម្លាំង នៃរបបក្រុងភ្នំពេញ ចាប់ខ្លួននៅយប់ថ្ងៃទី៣០ ចូលមកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ បុរសអាយុ៣៧ឆ្នាំរូបនេះ ត្រូវបានលោក រៀល សុភិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ កាលពីរសៀលថ្ងៃទី១ ខែ សីហា ពីបទ«ជេរប្រមាថ» លោក ហ៊ុន សែន និងបទ«ញុះញង់» នៅតាមបណ្ដាញសង្គម៕