«… ទ្រាំពុំបាន» រឿងនេះ វាហាក់ដូចជាស្ដែងណាស់ តែក៏អាណិតមិត្តខ្ញុំណាស់ដែរ ព្រោះមិនគួរណាវាត្រូវរងគ្រោះ យ៉ាងដូច្នេះសោះ។ ខ្ញុំបានជួបវាដោយចៃដន្យ កាលពីម្សិលម៉ិញ តែមិត្តភ័ក្រប្រុសខ្ញុំមួយនេះ នៅពេលនោះ មានអាការៈមិនស្រួលទេ ដោយនៅលើភ្នែក និងថ្ពាល់ទាំងគូររបស់វា មានស្នាមជាំខៀវ ដូចជាទើបនឹងត្រូវនរណាមួយ វាយតប់មកលើ យ៉ាងដំណំអញ្ចឹង។
ដោយសារការជួយឈឺឆ្អាល ខ្ញុំបានសួរទៅវាថា៖
– មានរឿងអ្វីកើតឡើងណ្នឹង អាពួកម៉ាក?!
វាបានឆ្លើយមកវិញថា៖
– ឯងឃើញហើយ ចាំបាច់សួរអី.. គឺដូចដែលឯងបានឃើញណ្នឹង។
– អញឃើញហើយ តែនរណាជាអ្នកធ្វើ?
– ប្រពន្ធអញ!
ភ្ញាក់ព្រើត… ចម្ងល់បានកើតឡើងកាន់តែខ្លាំង ព្រោះខ្ញុំចង់ជួយឈឺឆ្អាល ក្នុងនាមជាមិត្តភ័ក្រ ជាយូរយារមកហើយ។
– ប្រពន្ធឯង? តាំងពីអង្កាល? មានរឿងអ្វី? ហើយមកពីហេតុអី?
– អញនៅពីក្រោយប្រពន្ធអញ ដែលថ្ងៃនេះស្លៀកខ្លីដល់ក។ នាងកំពុងតែឈ្ងោកអោនក្បាល ចូលទៅមើលក្នុងទូ ដែលរក្សាទុកសាច់ឲ្យកក ធ្វើឲ្យអញមើលឃើញខោស្លីប និងកំប៉េះគូទដ៏មូលក្លំពីក្រោយ។ អញទ្រាំមិនបាន ក៏ចាប់នាងអោប ហើយយកដៃចាប់កំប៉េះគូទនោះ…។ តែរឿងបន្ទាប់មកទៀត អញគ្រាន់តែចាំបានថា មានសាច់ជ្រូកកកមួយដុំធំ បានហោះមកបុកចំកណ្ដាលមុខប៉ុណ្ណោះ។
– ហើយឯងទើបបានប៉ះនាង ជាលើកទីមួយឬ បានជាដល់ថ្នាក់នេះ?
– នៅកណ្ដាលផ្សារទំនើបម្សិលម៉ិញ…ប្រាកដហើយ ជាលើកទីមួយ !!!