សុខ ជាមនុស្សពួកែនិយាយពន្លើស ហើយពេលខ្លះ បំផ្លើសហួសហេតុ ។ ថ្ងៃមួយសុខ និយាយជាមួយសៅថា៖ សុខ៖ អូថ្ងៃមុន អញដើរក្នុងព្រៃ ប្រទះឃើញពស់មួយធំអស្ចារ្យ គ្រាន់តែទទឹងវាប្រវែង២០មែត្រ ហើយបណ្ដោយវាប្រវែង ជាង ១២០មែត្រ !សៅ៖ កុហក មិនដែល មានពស់ឯណាវែងដល់ថ្នាក់នឹងទេ។ សុខឯងនិយាយបំផ្លើស !សុខ៖ អញនិយាយមែនណា បើមិនមែន ១២០មែត្រ ក៏៦០មែត្រដែរ។សៅ៖ ៦០មែត្រក៏ ដូចជាវែងជ្រុលដែរ អញមិនជឿទេ។សុខ៖ បើមិនមែន ៦០មែត្រ បណ្ដោយវាប្រវែងយ៉ាងហោចណាស់ក៏ ៤០មែត្រដែរ។សៅ៖ ៤០មែត្រ ក៏នៅតែវែងដែរ សុខឯងនៅតែកុហក។សុខ៖ បើឯងមិនជឿ អញនិយាយពិតណា គឺពស់នឹងវាមានបណ្ដោយ ប្រវែង២០មែត្រ ...សៅ៖ បើបណ្ដោយប្រវែង ២០មែត្រហើយ ទទឹងវាមានប្រវែង២០មែត្រដូចគ្នា អញ្ចឹងមានតែពស់ណ្នឹងរាង ការេបួនជ្រុង ?សុខ៖ ... ???!!!