កំសាន្ដ

«ពុក… កូនចង់​និយាយ​រឿងមួយ» សំណើចខ្លី

«ពុកអើយ… កូនចង់​និយាយ​រឿងមួយ ជម្រាបពុក!»

នេះ ជាសម្លេងកុមារីម្នាក់ ដែលបានសួរទៅកាន់ឪពុករបស់នាង ក្នុងដំណើរឡើងភ្នំមួយ។ ឪពុកបានឆ្លើយតបវិញថា៖

  • កូនអាចនិយាយរឿងនេះ នៅពេលយើងឡើងដល់លើ…

១០នាទីក្រោយមក កុមារីបានបន្តសួរទៀតថា៖

  • ខ្ញុំអាចនិយាយ​ប្រាប់ពុក បានហើយឬនៅ?

ឪពុកបន្តឆ្លើយដូចមុន៖

  • ចាំឡើងដល់កំពូលភ្នំសិន។

លុះមួយម៉ោងក្រោយ នៅពេលឡើងដល់កំពូលភ្នំ ឪពុកបានងាកមកសួរកូនវិញ៖

  • តើកូនមានរឿងអ្វី ដែលចង់និយាយប្រាប់ពុក?

កូនស្រីតូច​ធ្វើភ្នែកប្រិមៗ ហើយឆ្លើយថា៖

  • កូនបានភ្លេចសម្ពាយរបស់កូន នៅជើងភ្នំ !!!
មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។

Tags: Funny Story