តន្ត្រី

ពេជ្រ សោភា ចេញចម្រៀង​«រួមគ្នា​ប្រឆាំង Covid-19»

តារាចម្រៀងល្បី របស់ផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ សោភា បានចេញចម្រៀងថ្មីមួយ ដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រឆាំងនឹងមេរោគ «កូរូណា» ឬ«Covid-19»។ បទនោះ សរសេរទំនុកច្រៀង ដោយរូបនាងផ្ទាល់ និងមានចំណងជើងថា «រួមគ្នាប្រឆាំង Covid-19»។

ចម្រៀងនេះ ដែលមានទំនុកបទភ្លេង «ពាក់កណ្ដាល RAB» បានចាប់ផ្ដើមដោយទំនុកច្រៀងទីមួយ ដូច្នេះ៖

«រួមគ្នាការពារទប់ស្កាត់ ចេញក្រៅប្រយ័ត្ន គិតដល់អ្នកផ្ទះផង។
បើអ្នកប្រហែស នោះអ្នកនឹងឆ្លង នឹងអាចចម្លង ពេញមួយគ្រួសារ។
»

ហើយ តារាចម្រៀង ពេជ្រ សោភា នៅមិនបានភ្លេចផងទេ ទៅដល់បណ្ដាគ្រូពេទ្យ ដែលកំពុងធ្វើពលិកម្មផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីនៅថែរក្សា និងព្យាបាលអ្នកជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលមកដល់ពេលនេះ នៅមិនទាន់មានថ្នាំព្យាបាលនៅឡើយ។

តារាចម្រៀងបានច្រៀងថា៖

«អរគុណទឹកចិត្តថ្លាថ្លៃ ពួកយើងគ្មានអ្វី ក្រៅពីពាក្យអរគុណ។
លះបង់គ្រួសារ បំពេញកាតព្វកិច្ចខ្លួន មើលថែបងប្អូន ដែលផ្ទុកមេរោគកូរូណា៕
»

សូមទស្សនា និងស្ដាប់ចម្រៀងថ្មីមួយនេះ ដូចតទៅ៖

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។