តន្ត្រី

ផ្សាយផ្ទាល់​ពីរាត្រី​ផ្ដាច់ព្រ័ត្រនៃ​មហោស្រព​ប្រឡង​ចម្រៀង EuroVision

២៦ប្រទេសចុងក្រោយ ពីក្នុងចំណោមប្រទេសចូលរួមទាំងអស់ ៤១ប្រទេស នឹងត្រូវបញ្ចេញសមត្ថភាព តាមរយៈអ្នកចម្រៀងជម្រើសផងខ្លួន នៅក្នុងរាត្រីផ្ដាច់ព្រ័ត្រ នៃ​មហោស្រព​ប្រឡង​ចម្រៀង «EuroVision» ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នៅទ្វីបអ៊ឺរ៉ុប ដោយមានការចូលរួម ពីបណ្ដាប្រទេសជាសមាជិក ក្រៅទ្វីបអ៊ឺរ៉ុបមួយចំនួនទៀត។

ប្រទេសចុងក្រោយ​ទាំង២៦ រួមមាន៖ អ៊ីស្ត្រាអែល បារាំង អេស្ប៉ាញ អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ ក្រិច ប៊ីយ៉េឡូរ៉ុស្ស៊ី សែរប៊ី ស៊ីព្រ អេស្តូនី ឆែក អូស្ត្រាលី អ៊ីស្លង់ ស៊ាំងម៉ារ៉ាំង ស្លូវ៉ានី ម៉ាសេឌ័នខាងជើង ហូឡង់ អាលបានី ស្វីស រ៉ុស្ស៊ី អាហ្សែបៃហ្សង់ ដាណឺម៉ាក ណ័រវេស ស៊ុយអែដ និងម៉ាល់តា។

ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ រាជនីចម្រៀងប៉ុប នាង ម៉ាដូណា (Madonna) នឹងចេញមកសំដែងជាកិត្តិយស ចំនួនពីរបទ។

សូមតាមដានការផ្សាយបន្តផ្ទាល់ (ជាភាសាអង់គ្លេស) ពីមហោស្រពនេះ ដែលកំពុងប្រព្រឹត្តិទៅ ក្នុងរដ្ឋថានី តែលអាវីល ប្រទេសអ៊ីស្ត្រាអែល ដូចតទៅ៖

live

live

Publiée par Eurovision 2019 Russia sur Samedi 18 mai 2019
ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។