ក្នុងយប់ថ្ងៃព្រហស្បត្តិ៍នេះ ពិភពលោកបានស្គាល់ អំពីប្រទេសទាំង២៦ចុងក្រោយ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៃមហោស្រពប្រឡងចម្រៀង «EuroVision» ដែលឆ្នាំនេះប្រព្រឹត្តិទៅ ក្នុងរដ្ឋធានីតែលអាវីល នៃប្រទេសអ៊ីស្ត្រាអែល និងមានការចូលរួម ពីប្រទេសចំនួន៤១។
ប្រទេស២៦នោះ រួមមាន៖
ការប្រឡងផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តិទៅ នៅថ្ងៃសៅរ៍ទី១៨ ខែឧសភានេះ នៅក្នុងសាលមហាស្រពដដែល នៃរដ្ឋធានី តែលអាវីល ដោយមានការចូលរួម ពីស្ដេចចម្រៀងប៉ុប នាង ម៉ាដូណា (Madonna) ផង។
សម្រាប់ប្រិយមិត្ត ដែលចង់ទស្សនាការប្រឡងចម្រៀង ដ៏ធំសម្បើមខាងលើ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងធ្វើការផ្សាយបន្តផ្ទាល់ ពីព្រឹត្តិការណ៍នោះ នៅលើគេហទំព័ររបស់ខ្លួន នៅយប់ថ្ងៃសៅរ៍ (ដែលត្រូវនឹងព្រឹកទៀបភ្លឺ ថ្ងៃអាទិត្យ)៕