(ចុចលើទំព័រមុន ដើម្បីអានរបាយការណ៍នេះ ពីដំបូងមកវិញ)
– រដ្ឋសភាជាតិ
រដ្ឋសភាជាតិ ដែលមានសមាជិកសភាភាគច្រើន ចេញពីគណបក្សប្រឆាំង មាននីតិកាលថ្មី ក្នុងឆ្នាំ២០១៥ និងបានជ្រើសតាំងលោក រ៉ន់ ហ្គេឌូ ឲ្យធ្វើជាប្រធានរដ្ឋសភា ក្នុងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ថ្មីៗនេះ។ បន្ទាប់មក លោក ហ្គេឌូ បានអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលអន្តរកាលមួយ និងស្នើឲ្យមានការលើកលែងទោស ទៅដល់យោធា ដើម្បីបំបែកភក្ដីភាពរវាងកងទ័ព និងលោក នីកូឡា ម៉ាឌូរ៉ូ។
ក្នុងឋានៈលោក ជាប្រធានរដ្ឋសភា លោក ហ្គេឌូ បានចាត់ទុកលោក ម៉ាឌូរ៉ូ ថាជា«ចោរប្លន់អំណាច» ដែលប្រើអំណាចខ្លួន គ្រប់សង្កត់ទៅលើការសម្រេច របស់តុលាការកំពូល។
– ប្រព័ន្ធយុត្តិធម៌នៅក្រៅប្រទេស
តុលាការកំពូលមួយផ្សេងទៀត ត្រូវបានជ្រើសតាំងឡើង ដោយរដ្ឋសភាជាតិបច្ចុប្បន្ន តែមានទីតាំងនៅក្រៅប្រទេស។ ប្រព័ន្ធយុត្តិធម៌មួយនេះ បានប្រកាសគាំទ្រលោក រ៉ន់ ហ្គេឌូ កាលពីពុធ សប្ដាហ៍មុនភ្លាមៗ ក្រោយមេបក្សប្រឆាំងរូបនេះ បានប្រកាសខ្លួន ធ្វើជាប្រធានាធិបតីស្ដីទី។
អតីតអគ្គរដ្ឋអាជ្ញាជាតិ លោក «Luisa Ortega» ដែលធ្លាប់ជាមនុស្សជំនិត របស់អតីតប្រធានាធិបតី លោក ហ៊ុយហ្គោ ឆាវេស និងដែលបានងាកមកប្រឆាំង នឹងរបបដឹកនាំលោក នីកូឡា ម៉ាឌូរ៉ូ ក៏បានប្រកាសគាំទ្រលោក រ៉ន់ ហ្គេឌូ ពីក្រៅប្រទេសដែរ៕