ជានិច្ចកាល គេតែងឃើញ មានការច្រឡំបល់ ជុំវិញការប្រើប្រាស់ ការហៅ ឬដំណាក់កាល ដែលមានចែង នៅក្នុងនីតិវិធីច្បាប់ ស្ដីអំពី «ជនសង្ស័យ / ជនត្រូវចោទ/ ជនជាប់ចោទ/ ពិរុទ្ធជន និង ទណ្ឌិត» ជាពិសេសការប្រើប្រាស់ មិនត្រឹមត្រូវ នូវពាក្យទាំងប្រាំខាងលើ ពីសំណាក់អ្នកនយោបាយខ្លះ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។
ដើម្បីជាពន្លឺ ក៏ដូចជាការយល់ដឹង ផ្នែកច្បាប់នោះផង អ្នកស្រីមេធាវី ម៉េង សុភារី បានសរសេរអត្ថបទដ៏វែងមួយ អំពី«ការប្រើប្រាស់ពាក្យ»ទាំងនេះ ដើម្បីហៅ «ចុងចោទនៅក្នុងនីតិវិធីព្រហ្មទណ្ឌ» ហើយក៏អាចឲ្យគេដឹងដែរ ថា«រឿងក្តីនោះ នៅដំណាក់កាលណាមួយ នៃនីតិវិធី»។ អ្នកស្រីមេធាវី បានពន្យល់ ដូចខាងក្រោម៖
១/ ជនសង្ស័យ ៖ ប្រើសំរាប់ហៅជនណាម្នាក់ ឬច្រើននាក់ នៅក្នុងដំណាក់កាលសមត្ថកិច្ចនគរបាលយុត្តិធម៌ ទោះជាជននោះ ត្រូវបានឃាត់ខ្លួន ឬគេចខ្លួន ក៏ដោយ។
២/ ជនត្រូវចោទ ៖ ប្រើសំរាប់ហៅចុងចោទ នៅដំណាក់កាលស៊ើបសួរ។
បន្ទាប់ពីករណីរបស់ជន ដែលគេសង្ស័យនោះ ត្រូវបានបញ្ជូនមកដល់អយ្យការហើយតំណាងអយ្យការបានធ្វើការសន្និដ្ឋាន ជាបឋមថា ជនសង្ស័យនោះ មានតម្រុយប្រព្រឹត្តបទល្មើស តំណាងអយ្យការ នឹងធ្វើដីកាសន្និដ្ឋានមួយ ដើម្បីឱ្យចៅក្រមស៊ើបសួរ បើកការស៊ើបសួរ លើករណីដែលខ្លួនសន្និដ្ឋានជាបឋមនោះ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿង ឱ្យស៊ើបសួរ រួចបញ្ជូនមកចៅក្រមស៊ើបសួរ ឱ្យស៊ើបអង្កេតលើករណី ដែលខ្លួនយល់ថា មានតម្រុយបទល្មើសនោះ។ នៅពេលដែលសំណុំរឿង មកដល់ចៅក្រម ស៊ើបសួរ ជននោះត្រូវបានហៅថា «ជនត្រូវចោទ» ។
៣/ ជនជាប់ចោទ ៖ ប្រើសំរាប់ហៅចុងចោទ នៅពេលអយ្យការ បានធ្វើការចោទប្រកាន់ជាស្ថាពរ រហូតដល់ពេល បើកការជំនុំជម្រះ។
កាលណាចៅក្រមស៊ើបសួរយល់ឃើញថា ការស៊ើបសួរបានបញ្ចប់ ចៅក្រមស៊ើបសួរ ត្រូវជូនដំណឹងដល់ គ្រប់ភាគីពាក់ព័ន្ធ រួមទាំងព្រះរាជអាជ្ញាផង បើព្រះរាជអាជ្ញាយល់ឃើញដូចចៅក្រមដែរ ព្រះរាជអាជ្ញា ត្រូវធ្វើដីកាមួយហៅថា «ដីកាសន្និដ្ឋានស្ថាពរ» ដែលអាចប្តឹង សុំឱ្យចៅក្រមស៊ើបសួរ បញ្ជូនជនត្រូវចោទ ទៅជំនុំជម្រះ ឬលើកលែងការចោទប្រកាន់ ។
បន្ទាប់ពីការស៊ើបអង្កេតចប់សព្វគ្រប់ ចៅក្រមស៊ើបសួរនឹងបិទការស៊ើបសួរ តាមដីកាមួយឈ្មោះថា “ដីកាដំណោះស្រាយ”។ ដីកានេះ អាចជាដីកាបញ្ជូនជនត្រូវចោទ ទៅជំនុំជម្រះ ឬជាដីកាលើកលែង ការចោទប្រកាន់។ ក្នុងករណីបញ្ជូនជនត្រូវចោទ ទៅជំនុំជម្រះ ជនត្រូវចោទ ត្រូវបានហៅថាជា «ជនជាប់ចោទ» វិញ ព្រោះបានជាប់ការចោទប្រកាន់ ជាស្ថាពរហើយ។
៤/ ពិរុទ្ធជន ៖ ប្រើសំរាប់ហៅជន ដែលតុលាការបានជំនុំជម្រះក្តីរួចហើយ ប៉ុន្តែសាលក្រម ឬសាសដីកា មិនទាន់ចូលជាស្ថាពរ (នៅក្តីក្ដាំមិនទាន់ចប់) នៅឡើយ។
បន្ទាប់ពីជំនុំជម្រះរួច តុលាការបានសម្រេចសេចក្តីផ្តន្ទាទោស លើជនជាប់ចោទ ហើយជននោះមិនសុខចិត្ត នឹងសាសក្រមរបស់តុលាការថ្នាក់ក្រោម ដែលសម្រេចផ្តន្ទាទោសខ្លួន ជននោះមានសិទ្ធិប្តឹងឧទ្ធរណ៏ ឬសាទុក្ខ ជំទាស់ការសម្រេចសេចក្តីនោះ ជាហេតុធ្វើឱ្យសាសក្រម ឬសាសដីកា មិនអាចចូលជាស្ថាពរបានទេ ព្រោះជាប់បណ្តឹងឧទ្ធរណ៍ ឬបណ្តឹងសាទុក្ខ។ ស្ថានភាពនេះ គេហៅជននោះ ថា «ពិរុទ្ធជន»។
៥/ ទណ្ឌិត ៖ ប្រើសំរាប់ហៅជន ដែលតុលាការបានជំនុំជម្រះក្តីរួចហើយ ហើយមានសាលក្រម ឬសាសដីកា បានចូលជាស្ថាពរ (រឿងក្តីត្រូវបានបញ្ចប់)។
ការចូលជាស្ថាពរ មាន២ប្រភេទៈ
ឈ្វេងយល់ ពាក្យថាជនសង្ស័យ / ជនត្រូវចោទ/ ជនជាប់ចោទ/ ពិរុទ្ធជន/ ទណ្ឌិត ការប្រើប្រាស់ពាក្យនីមួយៗចំពោះចុងចោទនៅក្នុងនីតិវិធីព្រហ្មទណ្ឌ នឹងធ្វើឱ្យយើងដឹងថារឿងក្តីនោះនៅ ដំណាក់កាលណាមួយនៃនីតិវិធីដូចជា៖ ១/ជនសង្ស័យៈ ប្រើសំរាប់ហៅជនណាម្នាក់ ឬច្រើននាក់ នៅក្នុងដំណាក់កាលសមត្ថកិច្ចនគរបាលយុត្តិធម៌ ទោះជាជននោះត្រូវបានឃាត់ខ្លួន ឬគេចខ្លួន ក៏ដោយ ។ ២/ជនត្រូវចោទៈ ប្រើសំរាប់ហៅចុងចោទនៅដំណាក់កាលស៊ើបសួរ ។ បន្ទាប់ពីករណីរបស់ជនដែលគេសង្ស័យនោះត្រូវបានបញ្ជូនមកដល់អយ្យការហើយតំណាងអយ្យការបានធ្វើការសន្និដ្ឋានជាបឋមថា ជនសង្ស័យនោះមានតម្រុយប្រព្រឹត្តបទល្មើស តំណាងអយ្យការនឹងធ្វើ ដីកាសន្និដ្ឋានមួយ ដើម្បីឱ្យចៅក្រមស៊ើបសួរ បើកការស៊ើបសួរលើករណីដែលខ្លួនសន្និដ្ឋានជាបឋម នោះតាមរយៈដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរ ។ រួចបញ្ជូនមកចៅក្រមស៊ើបសួរ ឱ្យស៊ើបអង្កេត លើករណីដែលខ្លួនយល់ថាមានតម្រុយបទល្មើសនោះ ។ នៅពេលដែលសំណុំរឿងមកដល់ចៅក្រម ស៊ើប ជននោះហៅថា “ជនត្រូវចោទ” ។។…