បច្ចេកវិទ្យា

កម្មវិធី​ល្បី​ទាំង១០​សម្រាប់​«ប្ដូរ​ភិនភាគ​មុខ» ក្នុង​ទូរស័ព្ទដៃ

តាំងពីច្រើនឆ្នាំហើយ ដែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបង្ហាញទៅកាន់ក្រុមអ្នកសារព័ត៌មាន នូវវីដេអូមួយដ៏គួរឲ្យអស់សំណើច នៃការ​«ប្ដូរ​ភិនភាគ​មុខ»​ភរិយារបស់លោក ជំនួសមកវិញដោយមុខរបស់លោក។

ហើយកាលពីប៉ុន្មានខែមុន មុខមាត់របស់តារាសំដែងចិនដ៏ល្បី គឺនាង «Dilraba Dilmurat» ត្រូវបានគេឃើញនៅក្នុងវីដេអូស្រាតមួយ បង្ហាញរាងកាយដ៏ទ្រលុកទ្រលុន បង្កការភ្ញាក់ផ្អើលមិនតិចទេ។ (វីដេអូនោះ សម្រាប់តែមនុស្សវ័យចំណាស់)

តែទីបំផុតទៅ វីដេអូដែលមានមុខមាត់ របស់តារាសំដែងចិន ត្រូវបានរកឃើញថា ជាលទ្ធផលនៃការកាត់តមួយ ដែលយកមុខរបស់នាង «Dilraba Dilmurat» ទៅបិតពីលើវីដេអូស្រាត របស់នាង «Mila Azul» ដែលជាតារាបង្ហាញម៉ូដស្រាត ជាតិអ៊ុយក្រែន។ (វីដេអូនោះ សម្រាប់តែមនុស្សវ័យចំណាស់)

ដូច្នេះ មិនមែនជារឿងចម្លែកទៀតទេ ប្រសិនជាមានវីដេអូកាត់តមុខមាត់ បង្ហាញវត្តមាននៅលើអ៊ិនធើណែត។ តែអ្នកទស្សនាទាំងឡាយ ចាំបាច់ត្រូវធ្វើការបែងចែក ឲ្យបានច្បាស់ រវាងរូបភាពពិតរបស់ម្ចាស់រូប និងរូបភាពក្លែងក្លាយ នៃការកាត់ត ប្ដូរភិនភាគមុខមាត់ ឬហៅថា «Face Swap»។ គេត្រូវនិយាយដែរថា វាជាសម័យកាលថ្មី នៃបច្ចេកវិទ្យា​ដ៏ទំនើប តាមរយៈទាំងកំព្យូទ័រ និងទូរស័ព្ទដៃ។

កម្មវិធី«Face Swap» សម្រាប់«ប្ដូរ​ភិនភាគ​មុខ»

ច្បាស់ហើយថា មានកម្មវិធីពិសេសៗជាច្រើន សម្រាប់ធ្វើកិច្ចការប្រកបដោយប្រសិទ្ធិភាព នៅក្នុងជំនាញ ឬអាជីពជាអ្នកកាត់តរូបភាពភាពយន្ដ ទូរទស្សន៍ ឬសារព័ត៌មាន។ ប៉ុន្តែអ្វី ដែលយើងចង់បង្ហាញប្រិយមិត្តនៅទីនេះ គឺកម្មវិធីដ៏ល្បីៗមួយចំនួន ដែលមានសមត្ថភាព អាចប្ដូរមុខមនុស្ស យ៉ាងសាមញ្ញានិងងាយស្រួល នៅលើទូរស័ព្ទដៃ។ កម្មវិធីទាំងនោះ មានចំនួន១០ដូចខាងក្រោម៖

១) Snapchat
មិនគិតថ្លៃ អាចប្រើបាននៅក្នុងប្រព័ន្ធទូរស័ព្ទ iPhone និង Android។

២) B612
មិនគិតថ្លៃ អាចប្រើបាននៅក្នុងប្រព័ន្ធទូរស័ព្ទ iPhone និង Android។

៣) Cupace
មិនគិតថ្លៃ អាចប្រើបាននៅក្នុងប្រព័ន្ធទូរស័ព្ទ Android។

៤) Face Swap របស់ Microsoft
មិនគិតថ្លៃ អាចប្រើបាននៅក្នុងប្រព័ន្ធទូរស័ព្ទ iPhone និង Android។

៥) Face App
មិនគិតថ្លៃ អាចប្រើបាននៅក្នុងប្រព័ន្ធទូរស័ព្ទ iPhone និង Android។

៦) Face Swap
មិនគិតថ្លៃ អាចប្រើបាននៅក្នុងប្រព័ន្ធទូរស័ព្ទ Android។

៧) MSQRD
មិនគិតថ្លៃ អាចប្រើបាននៅក្នុងប្រព័ន្ធទូរស័ព្ទ iPhone និង Android។

៨) Face Swap Live
បង់ថ្លៃ (ប្រមាណជា១,១២ដុល្លារ) អាចប្រើបាននៅក្នុងប្រព័ន្ធទូរស័ព្ទ iPhone។

៩) Face Swap Booth
មិនគិតថ្លៃ អាចប្រើបាននៅក្នុងប្រព័ន្ធទូរស័ព្ទ iPhone និង Android។

១០) MixBooth
មិនគិតថ្លៃ អាចប្រើបាននៅក្នុងប្រព័ន្ធទូរស័ព្ទ iPhone និង Android៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។