កីឡាផ្សេងទៀត

កំពូល​កីឡាករ​ទាំងពីរ​នេះ​វាយបាល់​តឺនីស ដោយប្រើ… ជើង

កំពូលកីឡាករតឺនីស ជាតិបារាំងទាំងពីរនាក់នេះ ឈប់ប្រើរ៉ាកែត (Raquette) ដើម្បីវាយបាល់តឺនីសទៀតហើយ! តែពួកគេបានងាកមកប្រើ«ជើង» ដើម្បីទាត់បាល់តឺនីសវិញម្ដង។

ជាឈុតឆាកហួសចិត្ត នៅក្នុងការប្រកួតរវាងកីឡាករ «Benoît Paire» និងកីឡាករ «Jo-Wilfried Tsonga» ក្របខណ្ឌ «Halle Open» នៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារម្សិលម៉ិញ។ នៅពេលចាប់ផ្ដើមវគ្គទី២ នៃការប្រកួតនោះ កីឡាករ «Benoît Paire» បានរបូតរ៉ាកែតពីដៃ តែកីឡាករបានសម្រេចចិត្ត បន្តការប្រកួត ដោយប្រើ… ជើង។

ឃើញដូច្នេះ កីឡាករ «Jo-Wilfried Tsonga» បានកំដរឈុតឆាកនេះ ជាមួយកីឡាកររួមជាតិខ្លួន រហូតដល់ចប់ចុងចប់ដើម និងទទួលបានជ័យជំនះ នៅទីបញ្ចប់៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។