បាល់ទាត់

Champions League៖ ក្រុម​ខ្លាំងៗ​បះ​គ្នា ក្នុង​វគ្គ១ភាគ៨

ក្របខណ្ឌដណ្ដើមពានអ៊ឺរ៉ុប (Champions League) ៖ ការចាប់ឆ្នោត សម្រាប់រកដៃគូប្រកួត គ្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ (ឬវគ្គ១៦ក្រុម) ក្នុងថ្ងៃចន្ទទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ នាក្រុង «Nyon» ប្រទេសស្វីស បានបង្ហាញលទ្ធផល គួរឲ្យអ្នកតាមដានបាល់ទាត់ ហើប​«កំប៉េះគូថ»​ចេញពីកៅអី។ នោះ គឺក្រុមខ្លាំងៗ នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច នឹងត្រូវជួបគ្នា តាំងពីវគ្គជម្រុះនេះ រួចជាស្រេច។

ខាងក្រោមនេះ ជាលទ្ធផលនៃគូប្រកួត ដែលចេញ​ពីការចាប់ឆ្នោត៖

FC Schalke 04 (អាល្លឺម៉ង់) – Manchester City (អង់គ្លេស)
Atletico Madrid (អេស្ប៉ាញ) – Juventus (អ៊ីតាលី)
Manchester United (អង់គ្លេស) – PSG (បារាំង)
Tottenham (អង់គ្លេស) – Dortmund (អាល្លឺម៉ង់)
Olympique Lyonnais (បារាំង) – FC Barcelone (អេស្ប៉ាញ)
AS Rome (អ៊ីតាលី) – FC Porto (ព័រទុយហ្គាល)
Ajax (ហូឡង់) – Real Madrid (អេស្ប៉ាញ)
Liverpool (អង់គ្លេស) – Bayern (អាល្លឺម៉ង់)

ការប្រកួតសម្រាប់វគ្គជម្រុះ ១ភាគ៨ នៃក្របខណ្ឌ «» នឹងត្រូវប្រព្រឹត្តិទៅ ចាប់ពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់ការប្រកួត «ទៅ» និងចាប់ពីដើមខែមីនា ឆ្នាំ២០១៩ សម្រាប់ការប្រកួត «ត្រឡប់»៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។