៧-០ ជាគ្រាប់បាល់ ដែលក្រុមហង្សក្រហម លីវើភូល (Liverpool) បានបំបាក់ក្រុម គ្រីស្ដាល់ផាឡាស (Crystal Palace) ដល់ផ្ទះក្រុមនេះ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ក្នុងការប្រកួតជុំទី១៤ នៃក្របខណ្ឌ «Premier League» របស់ចក្រភពអង់គ្លេស។
ជាជ័យជំនះដ៏ធំធេង ជាពេលណាៗទាំងអស់ របស់ក្រុម លីវើភូល បើប្រៀបនឹងការចេញប្រកួត នៅកីឡដ្ឋានរបស់ក្រុមប្រកួត (ឬហៅថា នៅផ្ទះគូប្រកួត) ក្នុងពេលកន្លងមក។
ខាងក្រោមនេះ ជាកីឡាករម្ចាស់គ្រាប់បាល់ ទាំង៧ របស់ក្រុមហង្សក្រហម៖
បើនិយាយពីចំណាត់ថ្នាក់វិញ ក្រុម លីវើភូល កំពុងបន្តកាន់កាប់លេខរៀងទី១ របស់ខ្លួន ជាមួយនឹង៣១ពិន្ទុ ខណៈក្រុម គ្រីស្ដាល់ផាឡាស់ នៅឈរនៅលេខរៀង ទី១២ ជាមួយនឹង១៨ពិន្ទុ៕