ក្រុមមេនយូ (Manchester United) ឬ«បីសាចក្រហម» បានលត់ក្រុមរ៉ូម៉ា (AS Roma) ឬ«រមាសអុីតាលី» យ៉ាងចាស់ដៃ ដោយគ្រាប់បាល់៦-២ នៅក្នុងប្រកួតជុំទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌ«Europa League» ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ។
លទ្ធផលដ៏ត្រចះត្រចង់ របស់ក្រុម«បីសាចក្រហម» ផ្ទុយគ្នាទាំងស្រុង ពីក្រុមអាសឺណល់ (Arsenal) ឬ«កាំភ្លើងធំ» ដែលជាក្រុមបាល់ទាត់ មកពីចក្រភពអង់គ្លេសដូចគ្នា។ ក្រុម«កាំភ្លើងធំ» បានប្រកួតចាញ់ក្រុមវីឡារៀល (Villarreal – អេស្ប៉ាញ) ដោយគ្រាប់បាល់១-២ ក្នុងក្របខណ្ឌដូចគ្នានេះ។
ខាងក្រោមនេះ ជាគ្រាប់បាល់ដែលក្រុមមេនយូ និងក្រុមរ៉ូម៉ា រកបាន៖
ខាងក្រោមនេះ ជាគ្រាប់បាល់ដែលក្រុមវីឡារៀល និងក្រុមអាសឺណល់ រកបាន៖
យ៉ាងណា ក្រុមទាំងបួននឹងត្រូវជួបគ្នា តាមដៃគូរបស់ខ្លួន ដើម្បីប្រកួតយកឈ្នះចាញ់ ក្នុងការប្រកួតជុំទី២ (វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដដែល) ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍ខាងមុខ មុននឹងទទួលបានសំបុត្រ ឡើងទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវប្រព្រឹត្តិទៅ នៅក្នុងកីឡដ្ឋាន«Arena Gdansk» នៃក្រុង«Gdansk» (ប៉ូឡូញ) នៅថ្ងៃព្រហស្បត្តិ៍ទី២៦ ខែឧសភា ឆ្នាំ២០២១ខាងមុខ៕