បន្ទាប់ពីជ័យជំនះរបស់ក្រុមបាល់ទាត់ចំនួន៨ នៅក្នុងការប្រកួតជុំទី២ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះរួច ខាងក្រោមជាបញ្ជីក្រុមទាំង«៨ក្រុមចុងក្រោយ» សម្រាប់រដូវកាលឆ្នាំ២០២០-២០២១ នៃក្របខណ្ឌដណ្ដើមជើងឯករង នៅទ្វីបអ៊ឺរ៉ុប «Europa League» (សរសេរជូនជាអក្សរឡាតាំង) ៖
(ឈ្មោះក្រុមបាល់ទាត់ និងឈ្មោះប្រទេស ជាអក្សរកាត់)
ក្រុមទាំង៨ នឹងត្រូវឡើងទៅប្រកួត ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ (ឬហៅថា វគ្គ៨ក្រុម) ក្នុងខែខាងមុខ។ ពួកគេត្រូវឆ្លងកាត់ការចាប់ឆ្នោត រើសដៃគូប្រកួត ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃសុក្រទី១៩ ខែមីនា(ស្អែក) ចាប់ពីវេលាថ្ងៃត្រង់តទៅ ក្នុងទីស្នាក់ការកណ្ដាល នៃសហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» (ក្រុង«Nyon» ប្រទេសស្វីស)។
គួរឲ្យកត់សម្គាល់ដែរថា ក្រុមបាល់ទាំង៨ខាងលើ មាន២ក្រុមមកពីចក្រភពអង់គ្លេស ២ក្រុមមកពីប្រទេសអេស្ប៉ាញ ១ក្រុមពីប្រទេសហូឡង់ ១ក្រុមមកពីប្រទេសក្រូអាស៊ី ១ក្រុមមកពីប្រទេសអ៊ីតាលី និង១ក្រុមទៀតមកពីប្រទេសឆេក៕