ការប្រកួតសម្រាប់វគ្គជម្រុះ (ពូល) នៃក្របខណ្ឌដណ្ដើមពានអ៊ឺរ៉ុប (Champions League) ក្នុងរដូវកាលថ្មី ២០២០-២០២១ ត្រូវបានចាប់ឆ្នោត ចេញជារូបរាងហើយ កាលពីប៉ុន្មាននាទីមុន។ ជាពិធីចាប់ឆ្នោត ស្វែងរកគូប្រកួត នៅក្នុងពូល សម្រាប់ពូលទាំង៨ ដែលក្នុងមួយពូលៗ មាន៤ក្រុម និងសុទ្ធសឹងជាក្រុមយក្ស ខ្លាំងៗនៅអ៊ឺរ៉ុប។
ពិធីចាប់ឆ្នោត ធ្វើឡើងក្នុងក្រុង ហ្សឺណែវ នៃប្រទេសស្វីស កាលពីម៉ោង១៧ ម៉ោងក្នុងស្រុក រៀបចំឡើង ដោយសហភាពបាល់ទាត់អ៊ឺរ៉ុប (UEFA) ក្រោមការចូលរួម ពីសំណាក់តំណាង របស់ក្រុមបាល់ទាត់ទាំងងអស់ ដែលជាប់ឈ្មោះ ឡើងមកមកប្រកួត ក្នុងរដូវកាលថ្មី ហើយចាប់ផ្ដើមប្រកួត ពីខែតុលាឆ្នាំ២០២០នេះតទៅ។
តាមរយៈការចាប់ឆ្នោតនេះ គេក៏បានឃើញដែរ អំពីគូប្រកួតចាស់ៗ ពីពេលកន្លងមក ដែលនឹងត្រូវមកជួបគ្នាជាថ្មី ក្នុងរដូវកាលថ្មី ដូចយ៉ាង ក្រុម«Real Madrid» ជួបនឹងក្រុម«Internazionale Milano» ក្នុងពូល«B» – ក្រុម«Juventus» ជួបនឹងក្រុម«FC Barcelone» ក្នុងពូល«G» និងក្រុម«Paris Saint-Germain» ជួបនឹងក្រុម«Manchester United» ក្នុងពូល«H»ជាដើម។
ខាងក្រោមនេះ ជាតារាងនៃក្រុមទាំង២៤ (នឹងអក្សរកាត់ តំណាងឲ្យប្រទេស) ដែលចែកជា៨ពូល៖
Groupe A :
Bayern Munich (GER)
Atlético de Madrid (ESP)
FC Salzburg (AUT)
FC Lokomotiv Moskva (RUS)
Groupe B :
Real Madrid (ESP)
FC Shakhtar Donetsk (UKR)
FC Internazionale Milano (ITA)
VfL Borussia Mönchengladbach (GER)
Groupe C :
FC Porto (POR)
Manchester City (ENG)
Olympiacos FC (GRE)
Olympique de Marseille (FRA)
Groupe D :
Liverpool FC (ENG)
AFC Ajax (NED)
Atalanta BC (ITA)
FC Midtjylland (DEN)
Groupe E :
Séville FC (ESP)
Chelsea FC (ENG)
FC Krasnodar (RUS)
Stade Rennais FC (FRA)
Groupe F :
FC Zenit (RUS)
Borussia Dortmund (GER)
SS Lazio (ITA)
Club Brugge (BEL)
Groupe G :
Juventus (ITA)
FC Barcelone (ESP)
FC Dynamo Kyiv (UKR)
Ferencvárosi TC (HUN)
Groupe H :
Paris Saint-Germain (FRA)
Manchester United FC (ENG)
RB Leipzig (GER)
İstanbul Başakşehir FK (TUR)