ពិភពលោក

សង្គ្រាមនៅអ៊ុយក្រែន៖ រ៉ុស្ស៊ី ផ្លោងគ្រាប់​សំដៅ​«អង់តែនទូរទស្សន៍»នៅគៀវ

មនុស្ស៥នាក់បានស្លាប់ និង៥នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការផ្លោងគ្រាប់ដោយកងទ័ពរ៉ុស្ស៊ី សំដៅកម្ទេច«អង់តែនទូរទស្សន៍» នៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន កាលពីប្រមាណជា​មួយម៉ោងមុននេះ។ នេះ បើតាមតុល្យភាពដំបូង ដែលផ្ដល់ដោយអាជ្ញាធរអ៊ុយក្រែន ទទួលបន្ទុកគ្រប់គ្រងភាពអាសន្ន។ ការវាយប្រហារនោះ បង្កឲ្យកាត់ផ្ដាច់ការផ្សាយ របស់បណ្ដាញទូរទស្សន៍មួយចំនួន របស់ប្រទេសនេះ។

ការវាយប្រហារនេះ បានធ្វើឡើងពីក្នុងចំណោមការវាយលុក ជាច្រើនផ្សេងទៀត ដែលកងទ័ពរ៉ុស្ស៊ីបានបង្កើនធ្វើយ៉ាងខ្លាំងក្លា នៅក្នុងថ្ងៃទី៦ នៃសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន

ក្រសួងមហាផ្ទៃអ៊ុយក្រែន បានអះអាងថា ការវាយប្រហារទៅលើ អង់តែនទូរទស្សន៍ បានបង្កឲ្យមានការខូចខាត បរិក្ខារនៃការវផ្សាយ ហើយការជួសជុលឡើងវិញ អាចប្រើពេលច្រើនថ្ងៃ។

អាជ្ញាធរអ៊ុយក្រែនគ្រប់គ្រងភាពអាសន្ន បានអះអាងនៅលើទំព័រហ្វេសប៊ុក បើអំពីតុល្យភាពដំបូង ដែលខ្លួនទទួលបានថា មនុស្ស៥នាក់ បានស្លាប់ និង៥នាក់ទៀត បានរងរបួស៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។