ពិភពលោក

ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ នៅ​ប្រទេស​ហ្គាបុង ទំនងជា​កំពុង​ប្រព្រឹត្តិ​ទៅ!

មានសញ្ញាជាច្រើន បានបង្ហាញឲ្យឃើញថា ការប៉ុងប៉ុងធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសហ្គាបុង (ភាគខាងលិខទ្វីបអាហ្វ្រិក) កំពុងប្រព្រឹត្តិទៅ។ តាំងពីម៉ោង៦ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំកងទ័ព បានថ្លែងសារ​ផ្ទាល់ នៅក្នុងវិទ្យុផ្សាយសម្លេងរបស់រដ្ឋ ដោយប្រកាសឲ្យដឹងថា «ក្រុមប្រឹក្សាស្ដារជាតិ» មួយ ត្រូវបានបង្កើតឡើង។

គួរបញ្ជាក់ដែរថា ប្រធានាធិបតីជាប់ឆ្នោត របស់ប្រទេសហ្គាប៊ុង លោក «Ali Bongo Ondimba» មានជំងឺតាំងពីច្រើនខែមកហើយ និងកំពុងសម្រាកព្យាបាល នៅក្នុងប្រទេសម៉ារ៉ុក។

អ្នកយកព័ត៌មាន ប្រចាំឲ្យទូរទស្សន៍អ៊ឺរ៉ុប «EuroNews»  បានរាយការណ៍ថា បានឃើញវត្តមាន​រថពាសដែកជាច្រើន ដែលត្រូវបានបញ្ជូន មកបិទមាត់មហាវិថី «ជ័យជំនះ» ដែលជាផ្លូវដ៏សំខាន់ ឆ្ពោះទៅកាន់បេះដូង នៃរដ្ឋធានី។ នៅជុំវិញស្ថានីយ៍វិទ្យុ គេបានស្ដាប់ឮ ស្នូរបាញ់កាំភ្លើង ជាច្រើនគ្រាប់៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។

Tags: GabonPutsch