ពិភពលោក

រញ្ជួយផែនដីកម្រិត ៦,២ កណ្តាលឈូងសមុទ្រ ខាងលិចកាណាដា

ការរញ្ជួយព្រះធរណីដ៏ខ្លាំងមួយ បានកើតឡើង ក្នុងយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងស្រុក) កណ្តាលឈូងសមុទ្រ (ផ្នែកមួយនៃមហាសមុទ្រប៉ាស៊ីហ្វិក) ភាគខាងលិចប្រទេសកាណាដា

ព័ត៌មានបឋមដែលប្រកាសដោយវិទ្យាស្ថាន ភូមិសាស្ត្ររបស់អាមេរិក «USGS» ឲ្យដឹងថា ការរញ្ជួយនោះ មានកម្រិត៦,២រិច្ឆទ័រ និងកើតឡើង នៅក្នុងសមុទ្រ ចម្ងាយប្រមាណជា ១៨៨គីឡូម៉ែត្រ ពីក្រុងតូចមួយ ឈ្មោះ «Port Hardy» ដែលស្ថិតនៅភាគពាយ័ព្យ នៃក្រុងធំ ឈ្មោះ«Vancouver»។

មកដល់នាទីនេះ គេមិនទាន់ដឹងថា តើការរញ្ជួយដីខាងលើ បង្កឲ្យមានជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិ ឬយ៉ាងណាទេ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។