កម្ពុជា

មូលនិធិ​«Covid-19»​របស់ ហ៊ុន សែន ទទួលបាន​ប្រាក់​ជិត១៤លាន​ដុល្លារ

មូលនិធិរបស់គណៈកម្មការធិការជាតិ ប្រយុទ្ធនឹងជំងឺ «Covid-19» ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានប្រាក់ប្រមាណជា ជិត១៤លានដុល្លារហើយ រាប់មកដល់ថ្ងៃនេះ។

ចំនួនទឹកប្រាក់ដែលទទួលបាន ពីសប្បុរសជន និងការបរិច្ចាគបៀវត្ស របស់មន្ត្រីគ្រាក់ៗ ត្រូវបានប្រកាសឲ្យដឹង ដោយលោក ហ៊ុន សែន ខ្លួនលោក នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិច។

បុរសខ្លាំងកម្ពុជា បានឲ្យដឹងថា៖

«សម្រាប់ការចូលរួមពីសប្បុរសជន ដែលនាំមុខដោយព្រះមហាក្សត្រ និងសម្តេចម៉ែ គិតត្រឹមថ្ងៃនេះទទួលបាននូវជំនួយ ចំនួន13,998,698ដុល្លារ។»

«សម្រាប់វិភាគទានស្មគ្រ័ចិត្ត តាមរយៈការបរិច្ចាគបៀវត្ស គិតត្រឹមម៉ោង១៧ ថ្ងៃទី២៤ មេសា ២០២០ ម្សិលមុិញមានចំនួន ២២០៦១នាក់ ដែលមានទំហំទឹកប្រាក់ ២៨ ៨១៤ ០២៥​ ០០០រៀល។»

យ៉ាងណា លោក ហ៊ុន សែន មិនបានប្រកាសឲ្យដឹងបន្ថែមទេថា តើទឹកប្រាក់ទាំងអស់ខាងលើ នឹងត្រូវបែងចែក ឬយកទៅប្រើប្រាស់ ក្នុងក្របខណ្ឌបែបណា និងអ្វីខ្លះនោះឡើយ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។