កម្ពុជា

នៅក្រុង​ព្រះសីហនុ មានដល់​មន្ទីរពេទ្យ «ព្រះពុទ្ធ»?

រូបថតមួយសន្លឹកខាងលើ ត្រូវបានចែករំលែកតៗគ្នា នៅព្រឹកនេះ ពាសពេញបណ្ដាញសង្គម។ រូបថតនោះ មានសរសេរអក្សរខ្មែរធំៗ ខាងលើអក្សរចិន ដាក់ថា «មន្ទីរពេទ្យ ព្រះពុទ្ធ»។

ម្ចាស់រូបថត ដែលដាក់ឈ្មោះ «ឡៃលី ប៉ោយប៉ែត» បានសរសេរអមនឹងរូបថតនោះថា៖

«នៅភ្នំពេញ មានត្រឹមមន្ទីរពេទ្យលោកសង្ឃ តែនៅក្រុងព្រះសីហនុ មានដល់មន្ទីរពេទ្យព្រះពុទ្ធ។»

ប៉ុន្តែគេមិនដឹងថា តើបដាដែលសរសេរ ដាក់ឈ្មោះមន្ទីរពេទ្យខាងលើនេះ ខុសអ្វីឲ្យប្រាកដទេ។ ឬអាចថា ការយក«ព្រះពុទ្ធ» មកធ្វើជាឈ្មោះស្ថាប័នមួយ អាចមិនសមទំនង ខណៈទីអារាមមួយ នៅរាជធានីភ្នំពេញ ក៏ដាក់ឈ្មោះ«ព្រះពុទ្ធ»ដែរ។

សម្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ វិញ ករណីនេះអាចឈាន ដល់រឿងចន្លោះប្រហោង​របស់អាជ្ញាធរ។ លោកបានយករូបថតនេះ មកបង្ហោះបន្តដោយសរសេរ ជាប្រតិកម្មឡើងថា៖

«អាជ្ញាធរ គាត់នៅឯណា?»

អាជ្ញាធរគាត់នៅឯណា ?

Publiée par Kanharith Khieu sur Samedi 18 mai 2019
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។