កម្ពុជា

ហ៊ុន សែន ថាងាយ​បញ្ជា​ទាហាន ១ម៉ឺន​នាក់ ជាងឲ្យ​ចៅជាង​១០នាក់ជុំគ្នា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអួតអាងថា លោកមានសមត្ថភាព អាចប្រមូលទាហាន ១ម៉ឺននាក់ ចេញទៅច្បាំង ងាយជាងចាប់ចៅ​របស់លោក ទាំងជាង១០នាក់ ឲ្យមកថតរូបជុំគ្នា។

ការលើកឡើងរបស់បុរសខ្លាំងកម្ពុជា ធ្វើឡើងក្នុងថ្ងៃខួបកំណើត ចូលវ័យ៦៧ឆ្នាំរបស់លោក។ អមមកជាមួយនឹងរូបថតច្រើនសន្លឹក លោក ហ៊ុន សែន បានសរសេរអំពីរឿងរ៉ាវនេះ នៅលើទំព័រហ្វេសប៊ុកថា៖

«ជួបជុំកូនចៅ ក្នុងថ្ងៃខួបកំណើត។ អវត្តមានចៅទីមួយ នៅសល់ចៅ១៩នាក់ តែដូចចាប់ក្តាមដាក់ចង្អេរ។ ទម្រាំថតរូបបាន លំបាកជាងប្រមូលទាហាន ១មុឺននាក់ ចេញច្បាំងទៅទៀត។»

ឆ្លៀតក្នុងឱកាសនេះ លោកបានប្រកាសឲ្យដឹងថា លោកនិងក្រុមគ្រួសារ កំពុងរង់ចាំចៅទី២១ និងទី២២បន្តទៀត។ លោកថា៖

«រូបថតចៅ៣នាក់ គឺទី១៨ ទី១៩ និងទី២០ [ហើយ]កំពុងសង្ឃឹមនឹងមាន ចៅទី២១ និងទី២២ទៀត៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។

Tags: Hun Sen