កម្ពុជា

ហ៊ុន សែន ហៅអ្នករិះគន់​ការទិញ​រថយន្ដយោធាពីចិន ថាជា​«តិរច្ឆាន»

សុទ្ធតែជា«តិរច្ឆាន»! នេះ ជា​ការ​អះអាងឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃចន្ទនេះ ដើម្បីហៅក្រុមអ្នកវិភាគ និងមន្ត្រីគណបក្ស​ប្រឆាំង ដែលរិះគន់​ការទិញ​រថយន្ដ​យោធាចិន កាលពីប៉ុន្មាន​​សប្ដាហ៍មុន ថាជាការចំណាយខុសពេលវេលា និងមិនចំ​ទិសដៅ។

កាលថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងការចុះ ពិនិត្យមើលការដ្ឋានសាងសង់ អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល។

នៅចំពោះមនុស្សរាប់រយនាក់ លោកនាយករដ្ឋមន្ត្រី បានសង្កាត់ធ្ងន់ថា៖

«កុំមើលងាយរដ្ឋាភិបាល ហ៊ុន សែន និងកុំមើលងាយសមត្ថភាព ហ៊ុន សែន បើមិនអញ្ចឹង មិនមែន​អាចនៅ​ឈរជើង រហូតដល់ថ្ងៃនេះទេ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។

Tags: Hun Sen